កូរ៉េខាងត្បូង៖ មនុស្ស១០នាក់បានស្លាប់ ឬបាត់ខ្លួន ដោយសារតែព្យុះទីហ្វុង Hinnamnor

ព្យុះទីហ្វុង Hinnamnor បានសម្លាប់មនុស្សម្នាក់ និងបានធ្វើឱ្យមនុស្សប្រាំបួននាក់បាត់ខ្លួន នៅថ្ងៃអង្គារ ថ្ងៃទី ៦ ខែកញ្ញា មុនពេលធ្វើដំណើរត្រឡប់ទៅសមុទ្រវិញ ជាមួយនឹងរបាយការណ៍មួយចំនួននៃការខូចខាតទ្រព្យសម្បត្តិសំខាន់ៗ។

ព្យុះទីហ្វុងដែលជាកម្លាំងដ៏ខ្លាំងបំផុតមួយ ក្នុងរយៈពេលរាប់សិបឆ្នាំ សម្រាប់កូរ៉េខាងត្បូងនេះ បានបោកបក់លើកោះ Jeju ភាគខាងត្បូង កាលពីយប់មិញ មុនពេលដែលបោកបក់ នៅជិតទីក្រុងកំពង់ផែ Busan ដែលត្រូវបានវាយលុក ដោយរលកដ៏ធំ និងភ្លៀងធ្លាក់ខ្លាំង ដែលបានបំផ្លាញផ្លូវមាត់សមុទ្រ និងហាងទំនិញ។

គិតត្រឹមម៉ោង ១១ព្រឹកនេះ ព្យុះទីហ្វុងបានធ្វើដំណើរទៅភាគឦសាន ក្នុងល្បឿនប្រហែល ៦២ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានព្យាករណ៍ថា នឹងឆ្លងកាត់ប្រហែល ៤២០គីឡូម៉ែត្រភាគខាងលិចទីក្រុង Sapporo ប្រទេសជប៉ុន នៅម៉ោង ៩យប់។

ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពកណ្តាល កូរ៉េខាងត្បូងបានឲ្យដឹងថា បុរសអាយុ ២៥ ឆ្នាំម្នាក់បានបាត់ខ្លួន បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទឹកហូរហៀរ ក្នុងទីក្រុង Ulsan ។ ប្រភពបានបន្ថែមថា នៅក្នុងទីក្រុងកំពង់ផែភាគខាងកើតនៃទីក្រុង Pohang មានស្ត្រីចំណាស់ម្នាក់ក្នុងវ័យ ៧០ឆ្នាំ ត្រូវបាននាំទៅដោយទឹកជំនន់ ហើយបានស្លាប់។ ចំនួនអ្នកស្លាប់អាចកើនឡើងនៅថ្ងៃបន្ទាប់ ដោយអាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្សយ៉ាងតិចប្រាំបួននាក់បានបាត់ខ្លួន គិតត្រឹមរសៀលថ្ងៃអង្គារ រួមទាំងមនុស្ស ៧នាក់នៅចំណតក្រោមដីដែលលិចទឹក ក្នុងទីក្រុង Pohang ។ គ្រួសារជាង ៦ម៉ឺន នៅទូទាំងប្រទេសគ្មានថាមពលប្រើប្រាស់ ដោយសារតែព្យុះទីហ្វុងនេះ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner