លេខាបក្សទីក្រុងហាណូយអបអរសាទរការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ដែលគណបក្សប្រជាជនទទួលជ័យជំនះ
ហាណូយ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមនឹងគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯ.ឧឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦កញ្ញាដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។
ឯកឧត្តម ឃួង ស្រេង បានជំរាបជូនសមភាគីមិត្តពីការអភិវឌ្ឍន៏ រាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយពី ទីក្រុងខ្មោចមកជាទីក្រុងប្រកបដោយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឲ្យិជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនិយាយដោយឡែកក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។
ឯកឧត្តម ឌិញ ទៀនហ្សុង បានថ្លែងពីការរីករាយស្វាគមន៏ចំពោះគណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះដែលបានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍន៏ ទីក្រុងនិងសុំអោយមានដំណើរទស្សនៈកិច្ចបែបនេះរវាងប្រតិភូទីក្រុងទាំង២ហាណូយ.ភ្នំពេញឲ្យបានញឹកញ៉ាប់បន្ថែមទៀត។
ឯកឧត្តម ឌិញ ទៀនហ្សុង បានចូលរួមអបអរសាទរជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុង
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិ៕ដោយ ថេត វិចិត្រ + ហេង សម្បត្តិ



