ការផលិត រថយន្ត អគ្គិសនី កាត់បន្ថយ ទីផ្សារ ការងារ នៅ អាមេរិក ?

អាមេរិក៖ ឧស្សាហកម្ម ផលិត រថយន្ត អគ្គិសនី នៅ សហរដ្ឋ អាមេរិក បាននិងកំពុង រីកដុះដាល ខ្លាំង នៅប៉ុន្មាន ឆ្នាំចុងក្រោយនេះ ជាពិសេស គេឃើញមាន ការវិនិយោគថ្មីៗ ជាច្រើន កំពុងតែលេចត្រដែតឡើង ក្នុងទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែ វត្តមាន របស់រថយន្ត អគ្គិសនីកាន់តែច្រើន បានធ្វើឲ្យបុគ្គលិក ផ្នែក ឧស្សាហកម្ម រថយន្ត បារម្ភ ថា ទីផ្សារការងារ របស់ពួកគេ នឹង ត្រូវបំផ្លាញទៅវិញ ។

ហេតុអ្វី ? ក្រុមអ្នកស្រាវជ្រាវ ជឿថា ការងារនៅតាមរោងចក្រទំនើបៗ នឹងទាមទារ ចំណេះជំនាញបន្ថែម ហើយចំនួនការងារវិញ អាចនឹងមានតិចជាងមុន ។ តាមការប៉ាន់ស្មាន របស់អ្នកជំនាញ ផលិតកម្ម រថយន្ត អគ្គិសនី អាចត្រូវការកម្លាំងពលកម្ម ៣០ភាគរយតិចជាង បើធៀបនឹង រថយន្តដែល ប្រើដោយប្រេងសាំង ឬម៉ាស៊ូត ក្រោមហេតុផល ថា ការងារទាក់ទងនឹងខ្សែដែលរត់ដើម្បីជំរុញប្រេង ឬឧស្ម័នជុំវិញម៉ាស៊ីនចំហេះខាងក្នុង លែង មាន តម្រូវការទៀតហើយ ។ ឡានអគ្គិសនី មានភាពសាមញ្ញជាង ហើយមិនត្រូវការប្រព័ន្ធម៉ាស៊ីនចំហេះដែលមានភាពស្មុគស្មាញក្នុងការផលិត។ នេះបើតាមអ្នកជំនាញដដែល។

ក្រៅតែ ប៉ះពាល់ដល់ការងារ របស់បុគ្គលិក ជាច្រើន និន្នាការនេះ ក៏អាចប៉ះពាល់ដល់ ក្រុម អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ ក្នុងឧស្សាហកម្មរថយន្ត ដែលភាគច្រើន ប្រមូលផ្តុំនៅ រដ្ឋ របស់អាមេរិកមួយចំនួន ដូចជា រដ្ឋអូហាយូ (Ohio) អ៊ីនឌីយ៉ាណា (Indiana) និងរដ្ឋមីឈីហ្គែន (Michigan) ជាដើម។

គួររំឭកជូនថា កាលពីឆ្នាំ ២០២១ កន្លងទៅ រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន បាន កំណត់ បង្កើន ការ លក់ រថយន្ត អគ្គិសនី ដើម្បី បុព្វហេតុ អាកាស ធាតុ។ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ធ្លាប់បាន និយាយថា ក្នុង ចំណោម រថយន្ត ទាំងអស់ ដែល លក់ បាន ក្នុង សហរដ្ឋ អាមេរិក ចាប់ ពី ពេល ប្រកាស រហូត ដល់ឆ្នាំ ២០៣០ លោក ចង់ឲ្យ មានពាក់កណ្តាល ជា យានយន្ត ដែល មិនបំភាយផ្សែងពុល និង ឧស្ម័នកាបូនិក ។

ដើម្បី ជំរុញ ដល់ការ លក់ រថយន្តអគ្គិសនី ក្នុងស្រុក លោកចូ បៃដិន បានចុះហត្ថលេខាកាល ពីខែសីហា លើ បទបញ្ញត្តិ ដែលអនុញ្ញាតឲ្យមាន កម្មវិធីលើកទឹកចិត្ត ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លាន សម្រាប់អាជីវកម្ម ទាំងឡាយណា ដែលបន្តការផលិត ថាមពលស្អាតស្អំ ។

ជាមួយនឹងកញ្ចប់ថវិកា លើកទឹកចិត្តនេះ ក្រុមហ៊ុន ផលិតរថយន្ត កំពុងតែងឿង ឆ្ងល់ ថាតើ តម្រូវការ រថយន្ត អគ្គិសនីនឹងមានសភាព បែបណា នាពេលអនាគត ។ យោងតាម ទីភ្នាក់ងារ ថាមពលអន្តរជាតិ ក្នុងចំណោមរថយន្ត ទាំងអស់ ដែល ត្រូវបាន ដាក់លក់ នៅ ទូទាំងពិភពលោក ក្នុងឆ្នាំ ២០២១ មាន រថយន្តអគ្គិសនី ៩ភាគរយ។

គួរ បញ្ជាក់ជូនដែរថា សហរដ្ឋអាមេរិក គឺជាទីតាំង កកើត របស់ក្រុមហ៊ុន Tesla ដែល ជា ក្រុមហ៊ុន នាំមុខគេ លើពិភពលោក ក្នុងការ ផលិត រថយន្តអគ្គិសនី ។ ប៉ុន្តែ អាមេរិក មាន ភាព យឺតយ៉ាវ ក្នុងការ ប្រើប្រាស់ យានយន្តប្រភេទនេះ ជាពិសេស បើប្រៀបធៀបជាមួយ ប្រទេសចិន ឬអឺរ៉ុប ៕

ប្រភពព័ត៌មាន៖ How electric vehicle manufacturing could shrink the Midwestern job market
https://www.cnbc.com/2022/09/04/ev-manufacturing-may-shrink-us-midwest-auto-parts-trade.html

ads banner