រុស្ស៊ីបង្ហាញលក្ខខណ្ឌសម្រាប់កិច្ចចរចារវាងលោក ពូទីន និងលោក ហ្សេលេនស្គី

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា មុនពេលមានជំនួបទល់មុខគ្នាណាមួយ រវាងលោក វ្ល៉ាឌីមៀ ពូទីន និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កិច្ចព្រមព្រៀងដ៏រឹងមាំ ដែលមេដឹកនាំរុស្ស៊ី-អ៊ុយក្រែននឹងចុះហត្ថលេខា ត្រូវតែធ្វើឡើងជាមុនសិន។

លោក ប៉េសកូវ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia នៅថ្ងៃអង្គារសប្តាហ៍នេះថា ចំពោះកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ហ្សេលេនស្គី មិនមានអ្វីផ្លាស់ប្តូរនៅទីនេះទេ… គ្មានអ្នកណាត្រូវការកិច្ចប្រជុំ ដើម្បីជាប្រយោជន៍នៃកិច្ចប្រជុំនោះទេ។

លោក ប៉េសកូវ បាននិយាយលើបញ្ហាដូចគ្នានេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Rossiya 1 ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីនិយាយជាមួយលោក ហ្សេលេនស្គី តែអំពីរបៀបដែលការទាមទាររបស់យើងនឹងត្រូវបានបំពេញដោយអ៊ុយក្រែន។ លោកបានអះអាងថា ចំណែកប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនវិញ វាកំពុងតែដំណើរការ… គោលដៅទាំងអស់របស់វានឹងសម្រេចបាន។

លោក ហ្សេលេនស្គី បាននិងកំពុងធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នាលើកិច្ចប្រជុំជាមួយលោក ពូទីន ដោយនិយាយថា ដំបូងគាត់ចង់ពិភាក្សាអំពីជោគវាសនានៃជម្លោះដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី ហើយបន្ទាប់មកបានអះអាងថា គ្មានការពិភាក្សាជាមួយទីក្រុងម៉ូស្គូអាចធ្វើទៅបាននៅពេលនេះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner