សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២២នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកញ្ញា
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២២នាក់ (ស្រី១នាក់) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១២ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគត់អ្នក និងក្រុមគ្រួសារអ្នក.!
វត្ថុតាងចាប់យកសរុប÷ មេតំហ្វេតាមីន(Ice) ស្មើរ ១០៥២,៦៥ក្រាម និង ១៥កញ្ចប់តូច។ កេតាមីន(Ke) ស្មើរ ៤,៣៣ក្រាម។ ប្រភេទបទល្មើស៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់, បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់, ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។
ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល: ១០អង្គភាព ១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៥០,០៥ក្រាម។ ២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៩៧,០១ក្រាម។ ៣ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់។ ៤ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។ ៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨កញ្ចប់តូច។ ៦ / រាជធានីភ្នំពេញ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៧ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៦ក្រាម។ ៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៦៣ក្រាម។ ៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកKe ៤,៣៣ក្រាម។ ១០ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៧កញ្ចប់តូច៕ ដោយ៖ ឆៃហួត និងប៊ុនធី

