កាលពីថ្ងៃទី៦ កញ្ញា បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មនៅទីក្រុងសំខាន់ៗមួយចំនួនរបស់ឥណ្ឌូណេស៊ី ដោយសារតែការឡើងថ្លៃនៃតម្លៃប្រេ
អត្ថបទដោយ៖
AMS OneMinute
កាលពីថ្ងៃទី៦ កញ្ញា បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មនៅទីក្រុងសំខាន់ៗមួយចំនួនរបស់ឥណ្ឌូណេស៊ី ដូចជារដ្ឋធានី Jakarta ក្រុង Surabaya ក្រុង Makassar ក្រុង Kendari ក្រុង Aceh និងក្រុងYogyakarta ដោយសារតែការឡើងថ្លៃនៃតម្លៃប្រេង ហើយព្រមានថ នឹងធ្វើកូដកម្មទូទាំងប្រទេសតែម្ដង ប្រសិនបើរដ្ឋាភិបាលមិនមានចំណាត់ការដោះស្រាយតម្លៃប្រេង។
បាតុកម្ម ដែលដឹកនាំដោយនិស្សិត និងសហជីព ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Joko Widodo ប្រកាសបង្កើនតម្លៃប្រេងឥន្ធនៈប្រហែល ៣២% កាលពីថ្ងៃទី៣ កញ្ញា ដើម្បីគ្រប់គ្រងកុំឱ្យមានអតិផរណា នៅពេលតម្លៃសាំង និងហ្គាសកើនឡើងទូទាំងពិភពលោក – Al Jazeera

