អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស បានបើកកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថាន គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់: កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ ផ្តោតលើការវាយតម្លៃរបាយការណ៍ស្រាវជ្រាវរបស់និស្សិតដោយគណៈកម្មការវាយតម្លៃរួម ដោយអនុឡោមទៅតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ ការវាយតម្លៃនេះ នឹងត្រូវប្រជុំសម្រេចនៅក្នុងកិច្ចប្រជុំលើកក្រោយបន្តទៀត ៕
ដោយ-រ៉ាវុធ



