សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានកំណត់យកការប្រកួតកីឡាជាតិលើកទី៣ជាការវាស់ស្ទឹងកម្រិតបច្ចេកទេសចុងក្រោយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា នៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២២នេះថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា គ្រោងដំណើរការប្រកួតផ្លូវការ នៅក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតប្រជែងចំនួន៣ គឺ ទ្រីអាត្លុង ឌូអាត្លុង និងអាគ័តត្លុង ដែលវិញ្ញាសាទាំង៣នេះ ជាវិញ្ញាសាប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា កំណត់ដោយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ សហព័ន្ធកំណត់យកជាការវាស់ស្ទង់កម្រិតបច្ចេកចុងក្រោយមុននឹងឈានដល់ស៊ីហ្គេមនៅកម្ពុជា មានន័យថា កីឡាករកីឡាការិនីជម្រើសជាតិដែលគណៈកម្មាកាមើលឃើញថា សិទ្ធិផលហ្វឹកហាត់មិនឡើង ប្រកួតមិនទទួលបានលទ្ធផលដូចការកំណត់គោលដៅត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធនឹងជម្រុះចោល ដោយជំនួសមកវិញ នូវកីឡាករកីឡាការិនីថ្មីដែលមានសមិទ្ធផលបច្ចេកទេសខ្ពស់ឆ្លើយតបនឹងការប្រកួតជ្រែងមេដាយ។
លោក អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ថា កីឡាជាតិលើកទី៣នេះ គឺជាព្រឹត្តិការណ៍សំខាន់ខ្លាំងណាស់ ព្រោះជាការត្រៀមលក្ខណៈរបស់សហព័ន្ធក្នុងការរៀនសូត្រត្រៀមទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គ្រោងរៀបចំពីថ្ងៃទី២០ ខែ ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានដាក់៣វិញ្ញាសាឲ្យកីឡាករកីឡាការិនីប្រកួតប្រជែង គឺវិញ្ញាសា គ័តត្លុង ហែលទឹក៥០០ម៉ែត្រ និងរត់២គីឡូកន្លះ វិញ្ញាសាឌូអាត្លុង រត់ចម្ងាយ៥គីឡូ ជិះកង់២០គីឡូ និងរត់២គីឡូកន្លះ វិញ្ញាសាទ្រីអាត្លុងហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូ និងរត់៣គីឡូ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner