មេដឹកនាំអ៊ុយក្រែនថា កញ្ចប់ថវិកា ឆ្នាំក្រោយនឹងក្លាយជាកញ្ចប់ថវិកា ដ៏ច្រើនចំណាយលើសង្គ្រាម

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា កញ្ចប់ថវិកាឆ្នាំក្រោយនឹងក្លាយជាកញ្ចប់ថវិកាសង្រ្គាមដែលវានឹងត្រូវចាយវាយច្រើនជាង ២៧.៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យយោធា និងសន្តិសុខ ។

នៅក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូពេលល្ងាច លោក ហ្សេលេនស្គី បាននិយាយថា កាតព្វកិច្ចសង្គមដូចជាប្រាក់សោធនត្រូវតែគ្របដណ្តប់ពេញលេញ ហើយថា ការចំណាយដែលមិនសំខាន់ត្រូវតែកាត់បន្ថយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានរាយការណ៍អំពីដំណឹងល្អផងដែរ ពីតំបន់ខាកៀវ ភាគខាងកើតនៃទីក្រុងកៀវ ដោយនិយាយថា ទីតាំងមួយចំនួនត្រូវបានដណ្តើមយកមកវិញពីកងកម្លាំងរុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនេស្គី ក៏បានថ្លែងអំណរគុណដល់កងទ័ពកាំភ្លើងធំអ៊ុយក្រែន សម្រាប់អ្វីដែលលោកបាននិយាយថា ជាការវាយប្រហារដោយជោគជ័យប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner