ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យ ដូច្នេះលោកអ្នកគួរដំណើរការឲ្យបានរហ័ស ហើយកុំមានការភ័យខ្លាចអ្វីឡើយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដី រឿងមិនចាំបាច់ មិនគួរសារសងឡើយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់។ ដោយឡែកសូមព្យាយាមរក្សាលំនឹងការងារ និងស្ថេរភាពសុភមង្គល លោកអ្នកអាចប្រឈមបញ្ហាគ្រួសារ ប្រសិនបើអ្នកមិនចេះប្រើប្រាស់ពេលវេលា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ចូរទំនាក់ទំនង និងពិភាក្សាជាមួយមនុស្សកើតថ្ងៃច័ន្ទ នឹងជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ ការប្រមូលទិញអចលនទ្រព្យគឺអាចធ្វើទៅបាន និងទទួលបានមង្គលផងដែរ។ លើសពីនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងអាចរកផ្លូវដោះស្រាយបានយ៉ាងងាយស្រួល។ ចំពោះមនុស្សតែងប្រជែងនឹងអ្នក គឺត្រូវប្រុងប្រយ័ត្នជាថ្មី ព្រោះពួកគេកំពុងមើលបំណាំរបស់អ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ចូរធ្វើទំនាក់ទនងជាមួយមនុស្សឲ្យច្រើន ដើម្បីទទួលបានគំនិតយោបល់។ ការផ្លាស់ប្តូរការងារ និងការបណ្តាក់ទុនធំដុំ មិនគួរចាប់ផ្តើមថ្ងៃនេះទេ។ សូមលោកអ្នករស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម និងសូមធ្វើយ៉ាងណាកុំបង្កើតកំហុស។ ពន្យាពេលប៉ុនប៉ងធ្វើពិធីមង្គលសិន ហើយរងចាំពេលល្អនៅថ្ងៃខាងមុខឆាប់ៗនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន។ លោកអ្នកហាក់រវល់ខ្លាំងក្នុងការងារ តែទោះយ៉ាងនេះក្តីសូមរកពេលដើម្បីទំនាក់ទំនងខាងក្រៅដើម្បីដកស្រង់បទពិសោធន៍ និងទទួលយោបល់ពីអ្នកដទៃ។ លោកអ្នកមានមនុស្សមួយចំនួនចាំមើលបំណាំ ដូច្នេះសូមប្រយ័ត្ន អត់ធ្មត់ ហើយរក្សាភាពស្ងៀមស្ងាត់។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងដែលកំពុងរងចាំ ដូច្នេះសូមមានភាពរីករាយទទួលបានអំណោយផលក្នុងថ្ងៃនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សូមមានចិត្តល្អ និងចេះអនុគ្រោះដល់មនុស្សជុំវិញខ្លួន ពិសេសជាមួយក្មេងៗ។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ច្បាស់ ប្រយ័ត្នចាញ់បញ្ឆោតគេ។ ចំពោះរឿងទាក់ទងហិរញ្ញវត្ថុ គួរមានការប្រុងប្រយ័ត្ន កុំពាក់ព័ន្ធនឹងការខ្ចីបុលឲ្យសោះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ ដូច្នេះសូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារទាំងមូល។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ហើយត្រៀមជាស្រេចដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលរំខានសេចក្តីរីកចម្រើនរបស់អ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាទ្រពីចៅហ្វាយនាយ និងដៃគូពាណិជ្ជកម្មផងដែរ។ សូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានសមរម្យ ដើម្បីប្រមូលយកលាភសក្ការៈមកកាន់កាប់។ ប្រសិនបើមានផលរំខាន កុំបាក់ទឹកចិត្ត ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាននោះទេ។ សូមទទួលគំនិតយោបល់របស់មនុស្យនៅជុំវិញខ្លួនមកគិតគូរ ព្រោះគំនិតច្រើនប្រសើរជាងគំនិតតិច។ សូមជៀសវាងជម្លោះ និងបញ្ហារបស់អ្នកដទៃឲ្យបានដាច់ខាត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ កិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ លាភសំណាង និងទ្រព្យធនរបស់អ្នកនឹងហូរចូលក្នុងផ្ទះយ៉ាងច្រើន និងរក្សាស្ថេរភាពបានយូរអង្វែង។ ក្រៅពីនេះ លោកអ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមចេះប្រើប្រាស់ពេលវេលាល្អថ្ងៃនេះ ដើម្បីសម្រេចជោគជ័យធំ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក សូមអ្នកព្យាយាមដោះស្រាយដោយសន្តិវិធី។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ គួរធ្វើការងារដែលកំពុងមាននៅក្នុងដៃ។ ប្រសិនបើមានផលលំបាកអ្វីសូមកុំបាក់ទឹកចិត្ត អ្វីៗមិន បង្ករបញ្ហាធំដុំនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកគួរប្រាស្រ័យទាក់ទងនឹងមនុស្សផ្ទុយភេទ និងមានវ័យក្មេង ពីព្រោះពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ សូមរក្សាឥរិយាបទ និងពាក្យសំដីល្អសមរម្យ ចំពោះមនុស្សផងគ្នា។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ ឬអ្នកមិនសូវជឿទុកចិត្ត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់អ្នកដោះស្រាយបញ្ហា ពីព្រោះលោកអ្នកទទួលបានគំនិតប្រាជ្ញាឈ្លាសវៃបំផុត។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោសុខភាព។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ខាល មមែ រកា។ ការរកស៊ីទទួលបានផលចំណេញច្រើន ហើយពេលនេះ ក៏ជាពេលដែលអ្នកអាចផ្លាស់ប្តូរស្ថានភាពការងារដោយប្រសិទ្ធភាពផងដែរ។