រូបិយប័ណ្ណវៀតណាមធ្លាក់ចុះដល់កម្រិតទាបថ្មី បើធៀបនឹងប្រាក់ដុល្លារ

ហាណូយ៖ ប្រទេសវៀតណាមបានកំណត់អត្រា ប្រាក់ដុង ក្នុងកម្រិតទាបបំផុត ខណៈដែលប្រាក់ដុល្លារអាមេរិកកើនឡើងជាសកល ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

យោងតាមទិន្នន័យចងក្រងដោយ Bloomberg បានឱ្យដឹងថា ធនាគាររដ្ឋវៀតណាម (SBV) កាលពីថ្ងៃព្រហស្បតិ៍ បានកំណត់អត្រាយោងសម្រាប់ប្រាក់ដុងវៀតណាម នៅ ២៣២៨១ដុង ដែលជាកម្រិតទាបបំផុត ចាប់តាំងពី យ៉ាងហោចណាស់ឆ្នាំ២០០៥មក។

នៅឯធនាគារពាណិជ្ជ ប្រាក់ដុងវៀតណាម ឥឡូវនេះ មានតម្លៃទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ ពោលគឺបន្ទាប់ពីបានធ្លាក់ចុះប្រហែល ៣.៥% បើធៀបនឹងឆ្នាំមុន។

Vietcombank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំបំផុតរបស់ប្រទេស បានលក់ប្រាក់ដុល្លារអាមេរិក ក្នុងតម្លៃ ២៣៧៤០ដុង ។ រីឯធនាគារ Techcombank វិញ គឺ ២៣៧០៨ដុង ខណៈពេលដែលធនគារ Sacombank គឺ ២៣៩៥០ដុង។

ប៉ុន្តែអ្នកជំនាញម្នាក់បានព្យាករណ៍ថា ប្រាក់ដុងវៀតណាមនឹងធ្លាក់ចុះបន្ថែមទៀត ដល់ ២៤០០០ដុង ក្នុងមួយដុល្លារអាមេរិក៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner