រុស្ស៊ីទាត់ចោលការអះអាងថា អាវុធទំនើបៗរបស់លោក ខាងលិច អាចជួយអ៊ុយក្រែនឈ្នះសង្គ្រាម

អ.ស.ប៖ រុស្ស៊ីបានច្រានចោលការអះអាងដែលថា សព្វាវុធទំនើបៗ របស់ ប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន អាចនាំខ្លួន ទៅ រកជ័យជម្នះ ខណៈការគិតនោះ គឺជា “ការស្រមើស្រមៃប៉ុណ្ណោះ” ដោយនិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងទ័ពរុស្ស៊ីកំពុង បំផ្លាញ អាវុធចាស់ និងថ្មីរបស់អ៊ុយក្រែន ហើយនឹងបញ្ចប់សង្គ្រាម ដូចដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញា។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) លោក Vassily Nebenzia បានកោះប្រជុំនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការគំរាមកំហែងដល់សន្តិភាព ដែលបណ្តាលមក ពីរដ្ឋាភិបាលបរទេសផ្គត់ផ្គង់អាវុធ និងទំនិញយោធាដល់អ៊ុយក្រែន។

លោក Nebenzia បានប្រាប់ក្រុមប្រឹក្សាថា ការអះអាងរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និង អ្នករួម ដំណើររបស់គាត់ ដែលនិយាយថា សព្វាអាវុធលោកខាងលិចនឹង ផ្លាស់ ប្តូរដំណើរនៃជម្លោះរយៈពេលជាងប្រាំខែមកនេះ ហើយនាំមក នូវជ័យជម្នះរបស់អ៊ុយក្រែន នោះគឺជារឿងដ៏គួរឱ្យសោកស្ដាយ ណាស់ សម្រាប់អ៊ុយក្រែន។
លោកថា យើងនៅឆ្ងាយពីទីបញ្ចប់នៃដំណើរការបំផ្លិចបំផ្លាញនេះ… ខ្ញុំសូម និយាយភ្លាមៗថា សព្វាវុធរបស់លោកខាងលិច មិនដើរតួនាទី ដ៏រឹងមាំនៅលើសមរភូមិឡើយ។

ជាមួយគ្នានេះ លោក Nebenzia បានទទួលស្គាល់ថា ភូមិតូចៗ មួយចំនួនប៉ុណ្ណោះត្រូវបានដណ្តើមយកវិញនាពេលថ្មីៗនេះ ដែល នាំឱ្យមានការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអំពីការវាយលុករបស់អ៊ុយក្រែន ប៉ុន្តែលោកថា អ្នកជំនាញយោធាភាគ ច្រើន យល់ស្របថា អាវុធថ្មីៗនឹងមិនផ្លាស់ប្តូរតុល្យភាពនៃកងកម្លាំង ហើយបែរជានឹងពង្រីកតែការឈឺចាប់នៃរបបដឹកនាំរបស់លោក ហ្សេលេនស្គី ប៉ុណ្ណោះ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner