ពលរដ្ឋងាយរងគ្រោះចំនួន ២០០គ្រួសារបានទទួលអំណោយពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងព្រះអនុគណក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អំណោយជាស្បៀង និង ថវិកា របស់ក្រុមការងាគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងនិងព្រះតេជព្រះគុណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ឡុង ឈុនឡៃ អនុ
ប្រធានគណកម្មាធិការគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី ប្រធានក្រុមកាងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម គុយ ចន្ថា ប្រធានក្រុមការងារថ្នាក់ខេត្តចុះសង្កាត់ផ្សារឆ្នាំង នាំយកទៅចែជូនប្រជាពលរដ្ឋ ងាយរងគ្រោះនៅក្នុងសង្កាត់ផ្សារឆ្នាំង ចំនួន២០០គ្រួសារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ។

លោក ជំទាវ ប៊ន សុភី បានមាន
ប្រសាសន៍ សំដែងនូវអំណរព្រះគុណ ចំពោះទឹកព្រះទ័យរបស់ ព្រះអង្គ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង និង ជាព្រះគ្រូចៅអធិការវត្តទេពធីតារាម និង ក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តទៀតថា សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីចិត្តសប្បុរសរបស់ព្រះអង្គម្ចាស់ ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានប្រសើរនិង បានជួយផ្គត់ផ្គង់គ្រួសារបានមួយរយៈផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯក
ឧត្តម ឡុង ឈុនឡៃ អនុប្រធានគណ
កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពុំដែលបោះបង់ប្រជាពលរដ្ឋមួយពេលណាឡើយ ទោះស្ថិតក្នុងស្ថានភាពណាក៍ដោយ ។

ដោយសារទង្វើ និងសកម្មភាពប្រពៃទាំងនេះ បានធ្វើឱ្យប្រជាជនតែងតែជឿជាក់យ៉ាងមុតមាំ លើកការដឹកនាំ
របស់គណបក្សប្រជាជនកម្ពុជា ដែល
មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងនោះផងដែរឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បន្តទៀតថាៈ កាលណាប្រទេសជាតិយើងមានសុខសន្តិភាពនោះ វាមិនគ្រាន់នាំឲ្យយើងទទួលបានត្រឹមតែសេចក្ដីសុខទាំងផ្លូវកាយប៉ុណ្ណោះទេ ក្នុងនោះក៏នាំមកនូវសេចក្ដីសុខខាងផ្លូវចិត្តថែមទៀតផងដែរ ។

ដូចនេះដើម្បីឱ្យសុខសន្តិភាពគង់វង្សជាអមតៈ ប្រជាពលរដ្ឋក៏ដូចប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវតែបន្តគាំទ្រ និងចូលរួមការពារសុខសន្តិភាពដែលជានយោបាយ ឈ្នះ ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅក្នុងឱកាសនោះ ឯកកឧត្តម លោក
ជំទាវ ក្រុមការងារ និង ព្រះអនុគណ
ក្រុងកំពឆ្នាំង បានចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារដោយ
មួយគ្រួសារទទួលបានអង្ក១០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ និង ថវិកាចំនួន ១ម៉ឺនរៀលផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner