ព្រះមហាក្សត្រីថ្មីរបស់ចក្រភពអង់គ្លេសសច្ចាថា នឹងបម្រើជាតិ ដោយស្មោះត្រង់ គោរព និងក្តីស្រឡាញ់” ឲ្យដូចព្រះមាតា
ឡុងស៍៖ ព្រះមហាក្សត្រីថ្មីរបស់ចក្រភពអង់គ្លេស ឆាលស៍ ទី៣ (Charles) III ដែលបានឡើងសោយរាជ្យ បន្តពីព្រះមហាក្សត្រី Elizabeth II បានសច្ចាថា នឹងបម្រើជាតិរបស់ទ្រង់ ខណៈដែលចក្រភពអង់គ្លេសកាន់ទុក្ខដល់ម្ចាស់ក្សត្រី។
ព្រះមហាក្សត្រីថ្មីរបស់ចក្រភពអង់គ្លេសអង្គនេះបានគោរពព្រះវិញ្ញាណក្ខន្ធដ៏ស្មោះស្ម័គ្រ កាលពីថ្ងៃសុក្រ ទី៩ កញ្ញា ដល់ម្ចាស់ក្សត្រី Elizabeth ដែលជាព្រះមាតាដ៏គួរឱ្យស្រឡាញ់ របស់ទ្រង់ ហើយបានសច្ចាថា នឹងបម្រើជាព្រះមហាក្សត្រដោយ “ភាពស្មោះត្រង់ ការគោរព និងសេចក្តីស្រឡាញ់” ដូចដែលព្រះមាតាបានធ្វើអស់រយៈពេលជាង ៧ ទសវត្សរ៍មកហើយ។
នៅក្នុងសុន្ទរកថាដំបូងរបស់ទ្រង ទៅកាន់ប្រទេសជាតិ ព្រះអង្គបានឧទ្ទិសដល់ព្រះមាតាចំពោះការលះបង់ចំពោះសមាជិករាជវង្ស និងមានបន្ទូលថា ការបាត់បង់ព្រះមាតានាំមកនូវទុក្ខសោកយ៉ាងខ្លាំង និង “អារម្មណ៍នៃការបាត់បង់លើសពីការវាស់វែង” ។
គួរបញ្ជាក់ថា ព្រះម្ចាស់ក្សត្រី អេលីហ្សាបេត ទី២ (Elizabeth II) ដែលជាស្តេចដែលសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស និងជាព្រះវត្តមានដ៏ខ្ពស់ត្រដែតនៅលើឆាកពិភពលោកអស់រយៈពេល ៧០ឆ្នាំ បានសោយទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសស្កុតឡែន ក្នុងព្រះជន្ម ៩៦ វស្សា៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត


