ស្តេចឆាល ថ្លែងសុន្ទរកថា ដំបូងទៅកាន់ប្រជាជន អង់គ្លេស ក្នុងព្រះនាមជាព្រះរាជានៃចក្រភពអង់គ្លេស
អង់គ្លេស:ស្តេចឆាលទី ៣ នៅក្នុងសុន្ទរកថាដំបូងរបស់ទ្រង់ទៅកាន់ប្រជាជន អង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ទ្រង់ក្នុងការបន្តកេរដំណែលរបស់ព្រះមាតា និង គោរពដល់ស្នាព្រះហស្ថនៃការបម្រើជាតិរបស់ទ្រង់។ ទ្រង់បានប្រាប់ប្រជាជាតិ អង់គ្លេសថា «តម្លៃរបស់យើងនៅដដែល និងត្រូវតែស្ថិតស្ថេរ»។
បើទោះបីជាទ្រង់បានលើកឡើងអំពីការបាត់បង់ស្ត្រីម្នាក់ដែលពិភព លោកបានស្គាល់ ចំពោះសមត្ថភាពនៃការដឹកនាំរាប់ទសវត្សរ៍ក៏ ដោយស្តេចឆាលក៏បានឆ្លុះបញ្ចាំងពី អារម្មណ៍ ផ្ទាល់ខ្លួនរបស់ទ្រង់ដែលកំពុងមានទុក្ខសោកយ៉ាងជ្រាលជ្រៅបំផុតចំពោះការ បាត់បង់ម្តាយជាទីស្រឡាញ់។
ព្រះអង្គ ម្ចាស់ឆាល បានមានបន្ទូលថា៖ «ពេញមួយជីវិតរបស់ ព្រះអង្គព្រះមហាក្សត្រិយានី ដែលជាមាតាជាទីស្រឡាញ់របស់ខ្ញុំគឺជាអ្នកបំផុសគំនិតនិងជាគំរូដល់រូបខ្ញុំនិង ក្រុម គ្រួសារទាំងអស់»។ ទ្រង់បន្តថា៖ « យើង ជំពាក់នូវបំណុលព្រះមហាក្សត្រិយានី ដូចដែល គ្រួសារទាំងអស់ជំពាក់បំណុល ម្តាយរបស់ពួកគេគឺក្ដីស្រឡាញ់ភាពកក់ក្តៅការណែនាំ ការយោគយល់ និងភាពជាគំរូ។»
សុន្ទរកថានេះត្រូវបានចាក់ផ្សាយ តាម ទូរទស្សន៍ និងផ្សាយ ផ្ទាល់កាលពីរសៀលថ្ងៃទី ០៩ ខែ កញ្ញា ។ ព្រះរាជសារនេះក៏ត្រូវបានចាក់ផ្សាយម្តងហើយម្តងទៀតនៅក្នុងព្រះវិហារ សាសនា London’s St. Paul’s សម្រាប់អ្នកដែលទៅកាន់ទុក្ខ ។
ស្តេចឆាល ក៏បានសង្កត់ធ្ងន់ទៅលើការបន្តអភិបាលកិច្ច នៅក្នុងរបបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញរបស់ ចក្រភពអង់គ្លេស នៅក្រោ យ ពេល ព្រះអង្គ បាន ជួប ប្រជុំ ជា មួយ នាយក រដ្ឋ មន្ត្រី Liz Truss ដែល បា នចូ ល កាន់ តំណែង កា ល ពី ដើម សប្តាហ៍ នេះ ។
ជុំវិញ ការ ប្តេជ្ញាចិត្ត ក្នុង ការ បម្រើ ជាតិ ដែល ព្រះ មហាក្ស ត្រិយានី អេលីហ្សាបិត ទី២ សន្យា ក្នុង ពេល ទ្រង់ ឡើង សោយ រាជ្យ នោះ ស្តេច ឆាលទី៣ ក៏បា នលើកឡើងថា៖ «ការ សន្យា បម្រើជាតិ ពេញ មួយ ជីវិ តនោះ ខ្ញុំ បានបន្ត ជូនអ្នកទាំង អស់គ្នានៅថ្ងៃនេះ »។
ខណៈពេលដែល សុន្ទរកភាគច្រើន បានផ្តោតលើតួនាទី ផ្លូវការរបស់មហាក្សត្រិយានី អេលីហ្សា បិតទី២ ស្តេចឆាល Charles បានបិទបញ្ចប់សុន្ទរកថារបស់ទ្រង់ជាមួយនឹ ង សារផ្ទាល់ខ្លួនបន្ថែមទៀត ។ ទ្រង់បញ្ជាក់ថា៖ «ជូនចំពោះអ្នក ម្តាយជាទីស្រឡាញ់របស់ខ្ញុំ, ខ្ញុំ ចង់ និយាយដោយសាមញ្ញថាអរគុណ! សូមអរគុណចំពោះ ការស្រលាញ់និងការលះបង់ របស់អ្នកម្តាយចំពោះ គ្រួសារយើងនិងជាតិសាសន៍ ដែលអ្នកម្តាយបានបម្រើយ៉ាង សកម្ម អស់ជាច្រើនឆ្នាំមកនេះ ”។»
ស្តេចឆាលដែលទើបឡើងគ្រងរាជ្យបល្ល័ង្កអង់គ្លេស បានត្រឡប់មកដល់ទីក្រុងឡុងវិញ កាលពី ថ្ងៃសុក្រ ទី០៩ ខែកញ្ញាពីប្រាសាទ Balmoral នៅស្កុតឡេនជាទីដែលមហាក្សត្រិយានី អេលីហ្សាបិតទី២ យាងសោយទិវង្គត ។
សុន្ទរកថា របស់ស្ដេចឆាលនាពេលនេះគឺ ជាសុន្ទរកថាលើកដំបូងនិងជាការរៀបចំតាម លំដាប់ នៃព្រឹត្តិការណ៍ដែលបង្ហាញពីការផ្ទេរតួនាទីពីមហាក្សត្រិយានីអេលីហ្សាបិតទី២ ទៅស្តេចឆាល។ នៅថ្ងៃសៅ រ៍ ទី១០ ខែ កញ្ញា នេះទ្រង់ ត្រូវបានប្រកាសជាផ្លូវការជាក្សត្រអង្គថ្មីនៃចក្រភពអង់គ្លេស ដោយកិច្ចប្រជុំរបស់ក្រុម ប្រឹក្សា ព្រះមហាក្សត្រ អង់គ្លេសដែល ធ្វើ ឡើងតាមទំនៀមទម្លាប់នៅវិមាន St. James បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រ៕
ដោយ:យ៉ាន អាន