រដូវក្តៅនៅអឺរ៉ុបជាប់កំណត់ត្រាថ្មី ប៉ុន្តែក៏ជំរុញកំណើនប្រើថាមពលពីព្រះអាទិត្យ
អឺរ៉ុប៖ អឺរ៉ុបបានបំបែកកំណត់ត្រាសីតុណ្ហភាពក្តៅបំផុតនារដូវក្តៅឆ្នាំនេះដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួតនៅទូទាំងទ្វីបប៉ុន្តែជំនួសមកវិញនូវកំណើននៃការទាញយកថាមពលពីពន្លឺព្រះអាទិត្យ។នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា។
គណៈកម្មការ អឺរ៉ុប បាន និយាយ ថា សីតុណ្ហភាព ជា មធ្យម ចាប់ ពី ខែ មិថុនា ដល់ ខែ សីហា គឺ កើន ឡើង ០.៤អង្សាសេ នៅ លើ ទ្វីប អឺរ៉ុប នា ឆ្នាំ នេះ។ ជា កំណើន ខ្ពស់ ជាង កំណត់ ត្រា ក្នុង ឆ្នាំ ២០២១។ បើ គិត តែ ក្នុង ខែ សីហា ឆ្នាំ២០២២ នេះ កំណត់ ត្រា សីតុណ្ហភាព បាន កើន ឡើង ខ្ពស់ បំផុត ធៀប នឹង កំណត់ ត្រា នា ខែ សីហា ដូច គ្នា កាល ពីឆ្នាំ ២០១៨ គឺ ០.៨អង្សា សេ។
គណៈកម្មការ អឺរ៉ុប លើក ឡើង ទៀត ថា សីតុណ្ហភាព នៅ អឺរ៉ុប គឺ ខ្ពស់ ជាង មធ្យមភាគ នៃ សីតុណ្ហភាព នៅ ភាគខាង កើត នៃ ទ្វីប ក្នុង ខែ សីហា កន្លង ទៅ ហើយ វា នៅ តែ ខ្ពស់ ជាង សីតុណ្ហភាព មធ្យម នៅ ភាគ និរតី នៃ ទ្វីប ដែល ធ្លាប់ បាន កើន ឡើង ខ្ពស់ នៅ ក្នុង ខែ មិថុនា និង ខែកក្កដា។
បើទោះបីជា សីតុណ្ហភាព បាន កើន ឡើង នៅ អឺរ៉ុប ក្តី តែ ក្រុម អ្នក ជំនាញ ថាមពល Ember បាន លើក ឡើង ថា សហភាព អឺរ៉ុប ក៏ បាន បង្កើត កំណត់ ត្រាថ្មី មួយ ទៀត សម្រាប់ ការ ទាញ យក ថាមពល ពី ពន្លឺ ព្រះអាទិត្យ នៅ រដូវក្តៅ នេះ ដោយ បាន កាត់ បន្ថយ តម្រូវ ការ នាំ ចូល ឧស្ម័ន ធម្មជាតិ ពី ក្រៅ ប្រទេស ។
ក្រុម អ្នក ជំនាញ ថាមពល Ember បាន លើក ឡើង ទៀត ថា សហភាព អឺរ៉ុបទាំង ២៧ប្រទេស បាន ផលិត អគ្គិសនី ចំនួន ១២%ពី ថា មពល ពន្លឺ ព្រះអាទិត្យ គិត ចាប់ ពី ខែ ឧសភា ដល់ ខែ សីហា ដែល បាន កើន ឡើង ៩ភាគរយ ប្រៀប ធៀប រយៈ ពេល ដូច គ្នា កាល ពី ឆ្នាំ មុន។ ថាមពល ពី ពន្លឺ ព្រះអាទិត្យ បាន កើន ឡើង ខ្ពស់ ជាង ថាមពល ដែល ទាញបាន ពីខ្យល់ ឬ វារីអគ្គិសនី ប៉ុន្តែ នៅ តែ ស្ថិតពី ក្រោម ថាមពល អគ្គិសនី ដែល ផលិត ចេញ ពី ធ្យូង ថ្ម ។
អ្នកជំនាញ ថាមពល Ember បាន និយាយ ថា បើ គ្មាន ថាមពល អគ្គិស នី ចំនួន ៩៩.៤(TWh)តេរ៉ាវ៉ាត់ ម៉ោង ដែល យក បាន ពី ពន្លឺ ព្រះអាទិត្យទេ នោះ សហភាព អឺរ៉ុប នឹង ត្រូវ ទិញ ឧស្ម័ន ចំនួន ២០ប៊ីលាន ម៉ែត្រ គូប ដែល មាន តម្លៃ ប្រហែល ២៩ប៊ីលាន អឺរ៉ូ (២៩ប៊ីលានដុល្លារ) សម្រាប់ រយៈ ពេល ៤ខែ ។
ប្រទេស ហូឡង់ និង អាល្លឺម៉ង់ ដែល មិន សូវ អំណោយ ផល រឿង ថាមពល ពី ពន្លឺ ព្រះអាទិត្យ នោះ បែរ ជា មាន ចំណែក ថាមពល អគ្គិសនី ខ្ពស់ បំផុត ពី ពន្លឺ ព្រះអាទិត្យ ហើយ ប្រទេស បន្ទាប់គឺ អេស្ប៉ាញ។ របាយ ការណ៍ បាន រក ឃើញ ថា ប្រទេស ប៉ូឡូញ មាន ការ កើន ឡើង ខ្ពស់ បំផុត នៅ ក្នុង ការ ផលិត ថាមពល ពី ពន្លឺ ព្រះអាទិត្យ បើ ធៀប នឹង ឆ្នាំ ២០១៨ ពោលគឺ ប្រទេស អឺរ៉ុប មួយ នេះ បាន បង្កើន សមត្ថភាព ផលិត ថាមពល អគ្គិសនី ពី ពន្លឺ ព្រះ អាទិត្យ ចំនួន ២៦ ដង ៕
ដោយ:យ៉ាន អាន