ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អញ្ជើញជួប សំណេះសំណាល ជាមួយកម្មករកម្មការិនី នៅរោងចក្រភូចិន ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ ថា ក្នុង របបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ឯកឧត្តមបានឆ្លងកាត់ រួចមកហើយ ខិតខំធ្វើការងារទាំងថ្ងៃទាំងយប់ គ្មានពេលទំនេរ តែហូបមិនដែលគ្រប់គ្រាន់ ស្ទើរតែអត់ទៅហើយ តែពេលនេះ យើងធ្វើការងារ យើងមានប្រាក់ កម្រៃ ជីវភាពធូរធារ ពីមួយឆ្នាំទៅមួយឆ្នាំ មានហូបគ្រប់គ្រាន់ ធ្វើការមានពេលវេលាឈប់សម្រាក ដើម្បីជួបជុំគ្រួសារ បងប្អូន មិត្តភ័ក្រមានសិទ្ធសេរីភាព រស់នៅក្រោមម្លប់ ដំបូល នៃសុខសន្តិភាព យ៉ាងពេញ លេញទូទាំងប្រទេស ហើយសន្តិភាពនេះក្រោយសម័យមហានគ ៥០០ឆ្នាំ យើងមិនដែលមានទេ សម័យ អ៊ុនតាក់ (Untak) AKC យកលុយមកជាង ២ពាន់លានដុល្លារ មកទិញសន្តិភាពទិញមិនបានផង ប៉ុន្តែក្រោមគោលនយោបាយ ឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ទើបយើងទទួលបាន នូវសុខសន្តិភាព យ៉ាង ពេញលេញលើ ផ្ទៃប្រទេស ដែលធ្វើឲ្យក្មួយៗមិនបានស្គាល់នូវការលំបាក ស្គាល់នៅសង្គ្រាម ធ្វើឲ្យ ក្មួយៗមានការងារធ្វើ ហើយបើមិនមានសន្តិភាពទេនោះ តើក្រុមហ៊ុនវិនិយោគ គេហ៊ានយកលុយ រាប់រយលានដុល្លារ មកវិនិយោគ ក្នុងប្រទេសយើងដែរទេ ដូច្នេះ ប្អូនៗក្មួយៗត្រូវចាំថា សន្តិភាព មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានទេ ហើយក៍មិនអាចយកលុយទៅទិញបានដែរ តើសន្តិភាពនេះបានមកពីរណា សន្តិភាពនេះ គឺបានមកដោយសម្តេចតេជោ ហ៊ុន សែន ដែល សម្តេចបានយកជីវិត ទៅប្តូរទើបទទួល បាន នូវសន្តិភាពនេះមក មិនមែនបានមកដោយងាយៗនោះទេ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នាការពារ នូវសន្តិភាពនេះ ឱ្យបានគង់វង់ជានិច្ច និរន្តន៍ ឯកឧត្តម ក៍បានសុំឲ្យក្មួយៗ កម្មករកម្មការនី ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ។

ប្រសាសន៍នេះ ឯកឧត្តមបណ្ឌិត បានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ក្នុងរដូវភ្ជុំបិណ្ឌ នៅរោងចក្រ ភូ ចិន ខេត្តកំពត ដែលមានចំនួន ៧ពាន់៩ រយ៩នាក់ ស្រី ៦ពាន់ ៦រយ ១៦នាក់ នៅព្រឹកថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលនេះ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក៍បាននាំយកនូវម៉ូតូ ចំនួន ៨គ្រឿង(ប្រាំបីគ្រឿង) កង់ ៨គ្រឿង ដង្ហារ ១០គ្រឿង ឆ្នាំងបាយ ២០ គ្រឿង និង កំសៀវ ២០គ្រឿង ដើម្បីចាប់រង្វាន់ ផ្សងសំណាង ជូនកម្មករ កម្មការនីនៅរដូវភ្ជុំនេះផងដែរ ៕ Sila Sarin

ads banner