គ្រោះរញ្ជួយដីដ៏កក្រើកនៅប្រទេសប៉ាពួរញ៉ូវហ្គីណេ ស្លាប់មនុស្ស ៤នាក់ហើយ

ព័រម៉ូរេសប៊ី៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រ បានវាយប្រហារលើតំបន់ អឺសធឺន ញូវ ហ្គីណេ (Eastern New Guinea) នៃប្រទេសដែនកោះប៉ាពួរញ៉ូវហ្គីណេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់ និង ៤នាក់ទៀតរងរបួស ព្រមទាំងបានបង្កការខូចខាតដល់ ផ្ទះជាច្រើនខ្នងផងដែរ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ។

បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៨០គីឡូម៉ែត្រទៅក្នុងដី ដោយបង្កឱ្យមានការប្រកាសអាសន្នពី រលកយក្សស៊ូណាមិផងដែរ។ ប៉ុន្តែ ការប្រកាសអាសន្ននេះត្រូវបានដកចេញវិញ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសដែនកោះប៉ាពូអាស៊ី នូវែលហ្គីណេផងដែរ កាលពីឆ្នាំ២០១៨ ដោយនៅពេលនោះបានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ និងការបង្កការខូចខាតផ្ទះរាប់ពាន់ខ្នង៕ ប្រភពពី Reuters , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner