ក្បួនរថយន្តដឹកមឈូសមហាក្សត្រិយានី អេលីហ្សាបែតទី២ មកដល់ព្រះរាជដំណាក់ទ្រង់ហើយ

ឡុងដ៍៖ ក្បួនរថយន្តដែលដឹកមឈូសរបស់មហាក្សត្រិយានី អេលីហ្សាបែតទី២ របស់ចក្រភពអង់គ្លេស បានចាកចេញពីវិមាន Balmoral ក្នុងទីក្រុង Edinburgh ហើយ នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយទ្រង់បានសោយទិវង្គតនៅទីនោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងជន្មាយុ ៩៦ព្រះវស្ សា។

ក្បួនដង្ហែមឈូសរបស់ព្រះមហាក្សត្រិយានីបានទៅដល់វិមាន Holyroodhouse ក្នុងទីក្រុង Edinburgh ខណៈដែលទាហានក្នុងឯកសណ្ឋានប្រពៃណីបានយកមឈូសរបស់ទ្រង់ចូលក្នុងព្រះរាជវាំង ដែលជាព្រះរាជដំណាក់របស់ទ្រង់ក្នុងប្រទេសស្កុតឡេន។

ជាមួយគ្នានោះ មឈូសរបស់ទ្រង់ក៏នឹងយកចេញពីវិមាន Holyroodhouse ទៅកាន់វិហារ St Giles នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីឲ្យសាធារណជនចូលគោរពព្រះវិញ្ញាណក្ខន្ធក្នុងរយៈពេល ២៤ម៉ោង។

ក្រោយមក មឈូសរបស់ទ្រង់នឹងត្រូវដឹកតាមជើងហោះហើរទៅកាន់ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស តាមយន្តហោះ Royal Air Force នៅថ្ងៃអង្គារសប្តាហ៍នេះ មុនពេលត្រូវបានផ្ទេរទៅសាល Westminster Hall នៅថ្ងៃបន្ទាប់ ។

នៅទីនោះមឈូសរបស់ព្រះមហាក្សត្រិយានី អេលីហ្សាបែតទី២ នឹងដាក់តម្កល់រយៈពេល ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យសាធារណជនចូលគោរពព្រះវិញ្ញាណក្ខន្ធចុងក្រោយរបស់ពួកគេ ហើយព្រះរាពិធីបុណ្យសពរដ្ឋរបស់ទ្រង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner