លោក ម៉ាក្រុង ស្នើឲ្យលោក ពូទីន ដកអាវុធចេញពីរោងចក្រ នុយក្លេអ៊ែរអ៊ុយក្រែន

បារាំង៖ប្រធានាធិបតីបារាំងលោក ម៉ាក្រុង កាលពីថ្ងៃអាទិត្យ ទី១១ ខែកញ្ញាឆ្នាំ២០២២ ម្សិលមិញ បានស្នើសុំឲ្យលោក ពូទីន ដកអាវុធ របស់កងកម្លាំងរុស្ស៊ី ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា របស់ អ៊ុយក្រែន។ ចំណែកពីខាងវិមានក្រេមឡាំងវិញ លោក ពូទីន បាន ព្រមាន ពីផលវិបាកដ៏មហន្តរាយ ដែលអាចកើតចេញពីការវាយ ប្រហារ របស់អ៊ុយក្រែនទៅលើស្ថានីយហ្សាប៉ូរីចា។

យោងតាមវិមានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើទៅកាន់មេដឹកនាំរុស្ស៊ី លោក ពូទីន តាមរយៈការជជែក គ្នាតាមទូរស័ព្ទ ដោយលោកនិយាយថា ការកាន់កាប់របស់រុស្ស៊ី នៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា គឺអាចនាំឲ្យមានហានិភ័យ កើតឡើង។
ដោយឡែក ក្នុងពេលសន្ទនាជាមួយគ្នាកាលពីថ្ងៃម្សិលមិញ លោក ពូទីន បែរជាបានលើកឡើង ផ្ទុយពីមេដឹកនាំបារាំងលោក ម៉ាក្រុង ទៅវិញ។ បុរសខ្លាំងរុស្ស៊ី បានទាញឲ្យលោក ម៉ាក្រុង ងាកទៅយក ចិត្ត ទុកដាក់ ចំពោះកងទ័ពអ៊ុយក្រែន ដែលលោកអះអាងថាជាអ្នក បានបើកការវាយប្រហារ ការបាញ់ប្លោងគ្រាប់ ទៅលើស្ថានីយ ហ្សាប៉ូរីចា រួមទាំងកន្លែងស្តុកទុកកាកសំណល់វិទ្យុសកកម្ម ជាទីដែលពោរពេញទៅដោយគ្រោះថ្នាក់ខ្លាំង។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ការជជែកគ្នាតាម ទូរស័ព្ទ រវាងលោក ម៉ាក្រុង និង លោក ពូទីន ធ្វើឡើងតាមរយៈ គំនិត ផ្តួតផ្តើមរបស់លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង ហើយកិច្ចសន្ទនារវាង មេដឹកនាំទាំងពីរ រួមមានតាំងពីការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងលម្អិត និងដោយស្មោះត្រង់អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។

បុរសខ្លាំងរុស្ស៊ី លោក ពូទីន បានគូសបញ្ជាក់ថា អ្នកឯកទេសរុស្ស៊ី នៅឯរោងចក្រ មជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្សាប៉ូរីចា កំពុងចាត់វិធាន ការ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន ហើយបាននិយាយដែរថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើការជាមួយ ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិAIEA ដើម្បី ដំណោះស្រាយ បញ្ហានៅហ្សាប៉ូរីចានេះ។

ក្នុងអំឡុងពេលសន្ទនាជាមួយលោក ម៉ាក្រុង លោក ពូទីន ក៏បាន ចោទ ប្រកាន់ កងទ័ពអ៊ុយក្រែនដែរថា បានប្រើប្រាស់អាវុធ ដែល ផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារលើហេដ្ឋា រចនា សម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ដុនបាស់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន៕

ប្រភព៖ UN Macron asks Putin to withdraw weapons from Ukraine nuclear plant

ads banner