ប្រមុខដឹកនាំអាមេរិកប្រកាសចូលរួមព្រះរាជពិធីបុណ្យសពនៃព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២
អាមេរិក៖ សេតវិមានអាមេរិកបានបញ្ជាក់ថា ការចូលរួមពីធីបុណ្យ សព របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ ដែលនឹងប្រព្រឹត្តិ ទៅ នៅដើមសប្តាហ៍ក្រោយ ពុំមានការចូលរួមដោយមន្ត្រីហែហមទេ ក្រៅ តែលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងភរិយាប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រៀមធ្វើដំណើរ ទៅកាន់ វិមាន Westminster ចក្រភពអង់គ្លេស ដើម្បីសម្តែងគារវកិច្ច ចំពោះព្រះសពនៃព្រះមហាក្សត្រិយានី អេលីហ្សា ប៊ែតទី២ នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
តាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ព្រះរាជវាំង Buckingham អញ្ជើញ តំណាងគណៈប្រតិភូ អាមេរិកឲ្យចូលរួមក្នុងព្រះរាជពិធីបុណ្យសពព្រះក្សត្រីយ៍ដ៏ឆ្នើមអង់គ្លេស អង្គនេះ ដាច់ដោយឡែកពីប្រធានាធិបតី ចូ បៃដិន ជាតំណាង ប្រមុខរដ្ឋ និងភរិយារបស់លោក។
សេតវិមានក៏បានប្រកាសពីវត្តមានចូលរួមជាផ្លូវការរួចហើយដែរ។
បើគ្មានអ្វីប្រែប្រួលទេប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកបណ្តាប្រទេសធំៗទូទាំងពិភពលោកដែលមានដូចជា លោក ប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង លោកប្រធានាធិបតីអាមេរិក ចូ បៃដិន លោកនាយករដ្ឋមន្ដ្រីកាណាដា យូស្តាំង ទ្រុយដូ និងបណ្ដាប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាលជាច្រើនទៀត នឹងមានវត្តមាននៅក្នុង ពិធីបុណ្យ ព្រះសពរបស់ព្រះមហាក្សត្រីយ៍អេលីហ្សាប៊ែតទី២។
នៅថ្ងៃអាទិត្យទី១១ ខែកញ្ញា ក្បួនព្រះសព ព្រះមហា ក្សត្រីយ៍ ចាប់ ផ្តើមដង្ហែចេញពីព្រះរាជដំណាក់ Balmoral ស្ថិត នៅតំបន់ អេកូស ជាទីដែលព្រះមហាក្សត្រីបានសោយទីវង្គត ដើម្បីឆ្ពោះមកកាន់ ទីក្រុងឡុងដ៍។ ចំណែកព្រះរាជពិធីបុណ្យព្រះសព នឹងត្រូវរៀបចំធ្វើ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅវិមាន Westminster ដែល ត្រូវ កំណត់ជាថ្ងៃឈប់សម្រាក កាន់ទុក្ខនៅ ទូទាំងប្រទេស អង់គ្លេស។
ព្រះសពរបស់ព្រះមហាក្សត្រីយ៍អេលីហ្សាប៊ែតទី២នឹងត្រូវបញ្ចុះនៅក្បែរព្រះសពរបស់ព្រះស្វាមីទ្រង់ គឺព្រះអង្គម្ចាស់ហ្វីលីពដែលបាន សោយទីវង្គតកាលពីឆ្នាំមុន។ ព្រះរាជពិធីបុណ្យព្រះសព ព្រះមហា ក្សត្រីយ៍ អេលីហ្សាប៊ែតទី២ ជាបន្ទុកការពារសន្តិសុខដ៏ធំបំផុតមិន ធ្លាប់មាន សម្រាប់សមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលអង់គ្លេស។
ការរៀបចំព្រះរាជពិធីបុណ្យសពព្រះអង្គធ្វើទៅតាមគម្រោងផែនការ London Bridge តាំងពីថ្ងៃសោយទិវង្គតរហូតដល់ថ្ងៃរៀប ចំព្រះរាជ ពិធីបុណ្យសពទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់រាជវង្សអង់គ្លេស។ ជាផែនការចូលរួមគូសវាសដោយផ្ទាល់ព្រះហស្តរបស់ទ្រង់ កាល ទ្រង់ នៅមានព្រះជន្មនៅឡើយ៕ ដោយ៖ បណ្ដូល ពេជ្រ