ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី ទទួលមរណភាព ដោយរោគាពាធ

រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ដ្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាពនៅវេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយរោគាពាធ នៅប្រទេសវៀតណាម។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងត្រូវជាក្មួយប្រុសបង្កើតរបស់ឯកឧត្តម ប៊ូ ឡាំ ប្រាប់បណ្ដាញព័ត៌មានអប្សរា AMS ឲ្យដឹងថា ឯកឧត្តម ប៊ូ ឡាំ បានទទួលមរណភាព ពេលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម ។

បើតាមឯកឧត្តម ថង សាវុន ពិធីបុណ្យសពរបស់ឯកឧត្តម ប៊ូ ឡាំ នឹងត្រូវរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរបស់ឯកឧត្តម ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។ រដ្ឋសភាក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការ នៃការទទួលមរណភាពរបស់ឯកឧត្តម ប៊ូ ឡាំ ផងដែរ ៕ គតិ យុត្ត

ads banner