ដំណាំស្រូវជាងបួនម៉ឺនហិកតា និងផ្ទះសម្បែងជាងបីពាន់ខ្នង បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ភ្នំពេញ៖គិតចាប់តាំងពីដើមរដូវវស្សា ក្នុងឆ្នាំ២០២២នេះ ដំណាំស្រូវ ជាងបួនម៉ឺនហិកតា និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ជាងបី ពាន់ ខ្នងនៅទូទាំងប្រទេស បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន CPA នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា គិតចាប់តាំងពីដើមរដូវវស្សារហូត មកដល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀង បានធ្វើឱ្យលិចនៅតាមបណ្តាខេត្តចំនួន១៩ ដោយក្នុងនោះមានផលប៉ះពាល់កម្រិតសា្រល និងកម្រិតមធ្យម។
លោកបន្តថាជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យប្រជាជនរងគ្រោះប្រមាណជាងប្រាំបីម៉ឺននាក់ ដោយមានស្លាប់ចំនួនប្រាំបួននាក់ហើយប្រជាជន ជម្លៀស ទៅទីទួលសុវត្ថិភាពមានចំនួនប្រមាណជាងមួយពាន់នាក់។ ចំណែកលំនៅឋានលិចទឹក មានចំនួនជាង៣.២០០ពាន់ខ្នង។ ក្នុង នោះ ខូចខាតចំនួនបួនខ្នង។
លោកបន្តថា ចំពោះវិស័យកសិកម្មវិញក៏មានរងផលប៉ះពាល់ផងដែរ ជាពិសេសដំណាំស្រូវចំនួន៤៥.០០០ហិកតាបានរងទឹកជន់។ ក្នុង នោះខូចខាតចំនួនជិតពីរម៉ឺនហិកតា។

លោកបញ្ជាក់បន្ថែមថា៖ «ជារួម តាមការវាយតម្លៃពីស្ថានភាពជន់ លិចនៅតាមបណ្តាខេត្តទាំងអស់ មកដល់ពេលនេះគឺមិនទាន់មាន ស្ថានភាពធ្ងន់ធ្ងរនៅឡើយនោះទេ។ ប៉ុន្តែខេត្តកំពង់ធំជាខេត្តដែល រងគ្រោះខ្លាំង ដែលធ្វើឱ្យប៉ះពាល់ទៅលើដំណាំស្រូវច្រើនជាងគេ ដោយសារស្ថានភាពទឹកនៅយូរ ហើយមកដល់ពេលនេះ ស្ថានភាព នៅតែមានក្នុងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយ»។

ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តមានក្នុងរយៈពេលពីរខែទៀត ក្នុងបរិមាណមធ្យមទៅ ច្រើននៅទូទាំងប្រទេស ដែលអាចនឹងបង្កឱ្យមានជំនន់ទឹក ភ្លៀង តាមតំបន់ទំនាប និងអាចមានផលខូចខាតចំនួនកាន់តែច្រើន ព្រោះតាមវាលទំនាបមានទឹកដក់ពេញក្នុងកម្រិតហានិភ័យខ្ពស់។

លោក សុទ្ធ គឹមកុលមុន្នី បន្ថែមដោយការអំពាវនាវ៖ «គណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សូមអំពាវនាវដ ល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តយកចិត្តទុកដាក់ និងខិតខំប្រឹង ប្រែង តាមដានសភាពការណ៍ ដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយការលំបាក និងការប៉ះ ពាល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋត្រូវតាមដានព័ត៌មាននានាទាក់ទងនឹងទឹកជំនន់ ត្រៀម បម្រុងស្បៀងអាហារ ត្រៀមរៀបចំសម្ភារៈ និងឯកសារសំខាន់ៗ ត្រៀមមធ្យោបាយធ្វើដំណើរ និងជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ»។

លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ ទៅលើអាយុជីវិតប្រជាជន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានត្រៀមលក្ខណៈជានិច្ច ដោយមានរៀបចំកម្លាំង មធ្យោបាយប្រចាំការ តាមដានសភាពការណ៍ និងត្រៀមចេញ សង្គ្រោះ ប្រជាជន ក្នុងករណីមានទឹកជំនន់កើតឡើងភ្លាមៗ។

លោកថ្លែងដូច្នេះថា៖ «យើងមានលេខាធិដ្ឋានគ្រប់គ្រោះមហន្តរាយ នៃក្រសួងការពារជាតិ កងរាជអាវុធហត្ថ និងក្រុមរុករកសង្គ្រោះ ដែលបានត្រៀមលក្ខណៈជាស្រេចនៅតាមភូមិសាស្ត្រឈរជើង ទាំងកម្លាំង សម្ភារៈ ក្រុមគ្រូពេទ្យ សម្រាប់ចេញអន្តរាគមន៍សង្គ្រោះ បន្ទាន់ពេលមានទឹកជំនន់កើតឡើងជាយថាហេតុ»។

គួរបញ្ជាក់ថា ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមចុងក្រោយបង្អស់ បានសរសេរថា កម្ពុជានឹងបន្តរង ឥទ្ធពលពីជ្រលងនៃប្រព័ន្ធសម្ពាធ ដែលនឹងបណ្តាលឱ្យភ្លៀង បន្តធ្លាក់ ទូទាំង ប្រទេសពីកម្រិតតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៤ ដល់២០ ខែកញ្ញាខាងមុខនេះ៕
ដោយ៖ហ្វីន ហ្វ្រីដា
រូបថត៖ទិដ្ឋភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ

ads banner