តុលាការថៃ កាត់ទោសសកម្មជននយោបាយម្នាក់ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទប្រមាថម្ចាស់ក្សត្រីយ៍

ថៃ៖តុលាការថៃ កាលពីថ្ងៃចន្ទ ទី១២ខែកញ្ញាបានកាត់ទោសស្ត្រី សកម្មជននយោបាយម្នាក់ឈ្មោះ ចាទូផន (Jatuporn) ឲ្យជាប់ ពន្ធនាគារ រយៈពេលពីរឆ្នាំ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី តុលាការ រកឃើញថា នាងបានប្រមាថចំអកដល់គ្រួសាររាជរង្ស ដោយបានស្លៀកសម្លៀកបំពាក់ដូចម្ចាស់ក្សត្រីយ៍ថៃ ស៊ុធីតា ក្នុងអំឡុងពេលចូលរួមធ្វើបាតុកម្មកាលពីពីរឆ្នាំមុន។

សកម្មជននយោបាយថៃវ័យ ២៥ឆ្នាំ នាង ចាទូផន បានស្លៀក សម្លៀក បំពាក់ពណ៌ផ្កាឈូក នៅឯបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក កាលពីឆ្នាំ ២០២០។ នាង បានបដិសេធចំពោះ ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដោយអះអាងថា នាងគ្រាន់តែស្លៀកសម្លៀកបំពាក់ប្រពៃណីតែប៉ុណ្ណោះ។
ប៉ុន្តែប្រទេសថៃមានច្បាប់តឹងរ៉ឹងបំផុតដែលហាមប្រាមការរិះគន់ព្រះមហាក្សត្រ និងគ្រួសាររាជរង្ស។ចាប់តាំងពីព្រះមហាក្សត្រ ម៉ាហា វិជ្ជរ៉ាឡុងកន ឡើងសោយរជ្យនៅឆ្នាំ ២០១៩មក ក្រុមសិទ្ធិមនុស្ស និយាយថាអាជ្ញាធរថៃបានចាប់អនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រកាន់តែខ្លាំងឡើងដើម្បីលុបបំបាត់ចលនាតវ៉ាដែលទាមទារឲ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល។
យោងតាមក្រុមអ្នកច្បាប់ថៃ រាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០មក មានបាតុករយ៉ាងតិច២១០នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រហើយនាងចាទូផនក៏ស្ថិតនៅក្នុងចំណោមសកម្មជនទាំងអស់នោះដែរក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះសាលក្រមរបស់តុលាការថៃកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួររំឭកថា កាលពីខែតុលា ឆ្នាំ២០២០ នាង ចាទូផន បានដើរលើ កម្រាលព្រំក្រហមនៅឯកន្លែងតវ៉ា ដោយស្លៀកសម្លៀកបំពាក់សូត្រ បែបប្រពៃណីពណ៌ផ្កាឈូក ក្រោមឆត្រដែលកាន់បាំងឲ្យដោយ អ្នកចូលរួមម្នាក់។ នៅខណៈពេលនោះ មានអ្នកតវ៉ាផ្សេងទៀត កំពុងអង្គុយនៅលើដីតាមបែបបទដែលវប្បធម៌ប្រពៃណីថៃទាមទារឲ្យធ្វើនៅចំពោះមុខព្រះមហាក្សត្រ។
ព្រះជាយារបស់របស់ព្រះមហាក្សត្រថៃគឺក្សត្រិយ សុធីតា តែងតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់សូត្រក្នុងពេលចូលរួមកម្មវិធីសាធារណៈនានា។រាជវង្សថៃជាញឹកញាប់មានអ្នកកាន់បាំង ឆត្រឲ្យនៅក្នុងពិធី និងព្រឹត្តិការណ៍ផ្សេងៗ៕
ដោយ៖ លី លីយ៉ា
ប្រភព៖

  1. Activist jailed for two years for insulting Thailand’s queenThai court
  2. sentences political activist to two years in prison for insulting Queen
ads banner