សម្តេចចក្រី ហេង សំរិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម
ភ្នំពេញ៖បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅពេលអញ្ជើញដល់រដ្ឋធានីវៀងចន្ទន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ :ថេត វិចិត្រ ហេង សម្បត្តិ



