ព្រះចៅអធិរាជជប៉ុននឹងយាងទៅចូលរួមព្រះរាជពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ ព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ(Naruhito )និងព្រះអគ្គមហេសី ម៉ាសាកូ(Masako)នឹងយាងចូលរួមព្រះរាជពិធីបុណ្យព្រះសព ថ្នាក់ជាតិរបស់អតីតម្ចាស់ក្សត្រី អេលីហ្សាប៊ែតទ២(Elizabeth II )របស់ចក្រភពអង់គ្លេស។ ព្រះរាជពិធីបុណ្យព្រះសពត្រូវបានគ្រោងធ្វើ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានខុទ្ទកាល័យ លោក Matsuno Hirokazu បានធ្វើសេចក្តីប្រកាសអំពីការដែលព្រះចៅអធិរាជជប៉ុននឹងយាងទៅចូលរួមព្រះរាជពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រី Elizabeth នាថ្ងៃទី១៤ កញ្ញានេះ។
ការយាងនេះនឹងក្លាយជាព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់ ព្រះអង្គទាំងទ្វេ ទៅកាន់ប្រទេសក្រៅចាប់តាំងពីព្រះចៅអធិរាជឡើងសោយរាជ្យនៅឆ្នាំ ២០១៩៕ ប្រភពពី NHK , ប្រែសម្រួល:សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ