CAMSOC ជ្រើសរើសយកផែនការBជាគោលដៅ ដោយយក៣៧០០គ្រែ សម្រាប់ត្រៀមទទួលអត្តពលិកមកស្នាក់នៅក្នុងភូមិកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំលើរបៀបវិរៈចំនួន៣ គឺទី១ ផ្តោតលើពិធីការនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២ ផ្តោតសំខាន់លើគណៈកម្មាធិការជំនាញការហូបចុកស្នាក់នៅរបស់អត្តពលិកមកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងរបៀបវិរៈទី៣ ផ្តោតសំខាន់លើការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលប្រព្រឹត្តិទៅនាអំឡុង ខែ វិច្ឆកា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិCAMSOCមានប្រសាសន៍ថា របៀបវិរៈទី១ ដែលផ្តោតសំខាន់លើពិធីការនៃពិធីនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រុមការងារបានចុះត្រួតពិនិត្យមើលវេទិការរបស់គណៈអធិបតី និងត្រួតពិនិត្យមើលរាល់ហេដ្ឋារចនាសម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិមរតកតេជោពាក់ព័ន្ធនិងចកប្រព័ន្ធសុវត្ថិភាព សុខន្តិសុខ ចំណតផ្សេងៗ ជាពិសេស គឺ ការកសាងភូមិកីឡាសម្រាប់ត្រៀមទទួលអត្តពលិក១១ប្រទេសមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ភូមិកីឡាត្រៀមទទួលអត្តពលិកមកស្នាក់នៅក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការបានធ្វើបទបង្ហាញនូវ២ផែនការ ដោយគ្រោងផែនការAបំពាក់គ្រែចំនួនជាង៤០០០គ្រែ និង គម្រោងផែនការB បំពាក់គ្រែចំនួន៣៧០០គ្រែ ក្នុងនោះ តាមការណែនាំរបស់ឯកឧត្តម បណ្ឌិត ថោង ខុន គឺ បានឲ្យក្រុមការងារជ្រើសរើសយកគ្រោងផែនការ Bជាគោលដៅ ដោយយក៣៧០០គ្រែ សម្រាប់ត្រៀមទទួលអត្តពលិកមកស្នាក់នៅក្នុងភូមិកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ថោង ខុន បានណែនាំគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធអស់អស់ ពិសេស គណៈកម្មាធិការជំនាញគ្រប់គ្រងការហូបចុកស្នាក់នៅគឺត្រូវត្រួតពិនិត្យវាយតម្លៃឲ្យគ្រប់ពេលវេលា។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺ យើងបានពិភាក្សាលើការរៀបចំពិធីបើក និងបិទ ដោយយើងបានសម្រេចយកថ្ងៃទី២១ ខែ វិច្ឆិកា ជាថ្ងៃធ្វើពិធីបើក និងថ្ងៃទី៣០ ខែ វិច្ឆិកា ជាថ្ងៃធ្វើពិធីបិទ ហើយ ពិធីបើកនិងបិទកីឡាជាតិលើកទី៣នេះ យកគំរូតាមទៅនឹងលំនាំស៊ីហ្គេមដែរ ដោយមានច្រកសម្រាប់មហាជនចូលទស្សនា និងច្រកសម្រាប់គណៈអធិបតី។

ឯកឧត្តម បន្ថែមទៀតថា សម្រាប់ផែនការហូបចុកស្នាក់នៅ និងផែនការដឹកជញ្ជូន គឺ យើងបានសម្រេចជ្រើសរើសក្រុមរួចរាល់ហើយ រងចាំតែឆ្លងថ្នាក់ដឹកនាំសម្រេចយកក្រុមហ៊ុនដែលមានសមត្ថភាពលេចធ្លោជាងគេប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កីឡាករកីឡាការិនី ប្រតិភូ ថ្នាក់ដឹកនាំ ទាំង១១ប្រទេស និងថ្នាក់ដឹកនាំមកពីប្រធានអូឡាំពិកអន្តរជាតិចូលរួមសរុបជាង៩០០០នាក់៕ អត្ថបទ៖ ជាវចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner