អ្នកនាំពាក្យ៖ ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បាន បញ្ជាក់ថា ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា។ លើក លែងតែជនទាំងនោះល្មើសនឹងច្បាប់ទេបានមិនសប្បាយចិត្ត។ ការតបនេះបន្ទាប់ពីគណបក្សនយោបាយចំនួនបួនបានស្នើ ទៅ ក្រសួងមហាផ្ទៃឱ្យមានការបើកចំហសេរីភាពនៅកម្ពុជា។
កាលពីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២គណបក្សនយោបាយចំនួនបួន គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្ស កែទម្រង់ កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជួបជាមួយ មន្រ្តី ជាន់ ខ្ពស់ក្រសួងមហាផ្ទៃជាមួយនឹងការដាក់នូវសំណើមួយចំនួន។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បាននិយាយថា ការជួបនេះគឺដើម្បីស្នើក្រសួងមហាផ្ទៃលើបញ្ហានយោបាយមួយចំនួន ដែលគណបក្សទាំងបួនបានជួបប្រទះគណបក្សទាំងបួននៅតែមានក្តីបារម្ភខ្លាំងចំពោះសេរីភាពនយោបាយកម្ពុជាខណៈដែលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។
តាមលោក សុន ឆ័យ បញ្ជាក់ថា «សំណើទាំងនេះគឺដើម្បីធ្វើឲ្យ សេរីភាពនយោបាយកម្ពុជា មានភាពប្រសើរជាងមុន ហើយ ប្រសិនបើបែបនោះ នោះកម្ពុជានឹងទទួលប្រយោជន៍សេដ្ឋកិច្ច ឡើងវិញពីបណ្តាសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក ជាដើម»។
ឯកឧត្តម ជិន ម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានយល់ផ្ទុយពីការលើកឡើងរបស់លោក សុន ឆ័យ។លោកបាន មានប្រសាសន៍ថា ពលរដ្ឋទូទៅកំពុងរីករាយនឹងសេរីភាពនៅកម្ពុជា។លោកបញ្ជាក់ថា«បើនិយាយពីការចំហ សេរីភាព។គឺយើង បើក ហើយ ។ប្រជាពលរដ្ឋទូទៅក៏រីករាយនឹងលំហសេរីភាព ប្រជាធិបតេយ្យដែរ។លើកលែងតែជន ទាំងនោះល្មើសនឹងច្បាប់អាហ្នឹងបានមិន សប្បាយ ចិត្ត នឹងលំហប្រជាធិបតេយ្យនិងសេរីភាព។បើយើងប្រព្រឹត្តិល្មើស ច្បាប់ហើយគេអនុវត្តច្បាប់។អាហ្នឹងមិនមែនជាការរឹតត្បិតទេ»៕ ដោយ៖សេក ប្រាក់