Jeju ASEAN Hall នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិជេជូ បានសម្ពោធកាលពីថ្ងៃ១៥ កញ្ញា ២០២២
អត្ថបទដោយ៖
AMS OneMinute
Jeju ASEAN Hall គឺជាគម្រោងរួមគ្នាដំបូងរវាងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) និងកោះជេជូ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

នាឱកាសនោះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី និងជាប្រធានគណៈកម្មាធិកាអាស៊ានប្រចាំទីក្រុងសេអ៊ូល (ACS) បានថ្លែងថា “ក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ យើងកត់សំគាល់ដោយការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពរវាងអាស៊ាន-កូរ៉េខាងត្បូង ក្នុងការរឹតចំណងការទូត និងវិស័យពាណិជ្ជកម្ម ទោះបីជាមានការរំខានពីជំងឺរាតត្បាតសកលក៏ដោយ…។”


