ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ
ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចាន់ កក្តិខុម និងលោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង។
ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក តិមា សោភា អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក កញ្ញា អធិការរងនាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ ដោយ៖ ឆៃហួត និងប៊ុនធី

