យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ចររាចរណ៍ ផ្លូវគោក នៅទូទាំងប្រទេស បានដាក់គោលដៅ សរុប ១៥៤ គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ២.១៤១ គ្រឿងម៉ូតូ ចំនួន ១.៥២៣ គ្រឿងក្នុងនោះ រក ឃើញយានយន្តល្មើសសរុប ចំនួន ៣០៩ គ្រឿង មាន ម៉ូតូចំនួន ២៥៤គ្រឿង ត្រូវបាន ផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកកាលពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ។

ប្រភពដដែលបានបន្តថា ដោយឡែកក្នុងរយៈពេល១៥ ថ្ងៃ ( ថ្ងៃ ទី ០១-១៥ ខែកញ្ញា ) ការ រឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្ត ចូលគោលដៅមានចំនួន ៣៣.៨៤៥ គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើសសរុប ចំនួន ៤.៨៦៨ គ្រឿងម៉ូតូមាន ចំនួន ៤.០៤១ គ្រឿងត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩ អន ក្រ . បកនៅ ទូ ទាំងប្រទេស ។

របាយការណ៍ដដែលបាន វាយតម្លៃរយៈពេល ១៥ ថ្ងៃ នៃខែកញ្ញានេះឃើញថាការអនុវត្ត តាមអនុក្រឹត្យការផាកពិន័យ យានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អ ប្រសើរទទួល បានការគាំទ្រពិសេសអ្នកប្រើប្រាស់ ផ្លូវ ទាំងអស់បានចូលរួម គោរពច្បាប់ចរាចរណ៍ យ៉ាង ល្អប្រសើរ ។

សូមជម្រាបផងដែរថា នៅថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន ០៧នាក់(ស្រី ០១នាក់) និងរបួសធ្ងន់ចំនួន ០៤នាក់(ស្រីគ្មាន) របួសស្រាលចំនួន ១នាក់(ស្រីគ្មាន) ដែលកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ០៩លើក ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner