សម្តេចពិជ័យសេនា ទៀ បាញ់៖ លំហាត់ហ្វឹកហ្វឺនទាហានកម្ពុជា-វៀតណាម-ឡាវ នឹងពង្រឹងមិត្តភាពក្នុងនាមជាអ្នកជិតខាងល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា៖ «ការរៀបចំលំហាត់ហ្វឹកហ្វឺន គ្រោះមហន្តរាយរួមគ្នានាពេលនេះ បានផ្តល់ឱកាសដល់កងទ័ព ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ»។ការថ្លែង យ៉ាងដូច្នេះ គឺបន្ទាប់ពីប្រទេសទាំងបី បានបើកសមប្រយុទ្ធ សង្រ្គោះរួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាឆ្នាំ២០២២ នៅប្រទេសឡាវ។

សមប្រយុទ្ធសង្រ្គោះរវាងប្រទេសទាំងបី បានផ្តោតលើការសង្គ្រោះ តាមទឹក និងផ្លូវគោក។ សមយុទ្ធនេះ ត្រូវបានចូលរួមដោយមន្ត្រី យោធា និងទាហានជិត៥០០នាក់ ដែលបានអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមី។

សមយុទ្ធនៅទីក្រុងវៀងចន្ទន៍ ដែលផ្តោតលើការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីនៅទីក្រុងហាណូយកាលពីឆ្នាំ២០១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងថា ការហ្វឹកហ្វឺនកងទ័ពនៃប្រទេសទាំងបី ធ្វើឡើងដោយឈរ លើ មូលដ្ឋាន កិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងន័យផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចបន្តថា៖ «ការហ្វឹកហ្វឺននេះ ធ្វើឡើងតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួងការពារប្រទេសទាំងបីបានកំណត់ លើស្មារតីគោរព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីតាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក មិនជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុង»។

សូមរំលឹកថា កម្ពុជា វៀតណាម និងឡាវ បានបើកសមយុទ្ធសង្រ្គោះ រួមគ្នានៅប្រទេសឡាវ ក្នុងឱកាសនៃការបើកកិច្ចប្រជុំវិស័យ យោធា ប្រចាំឆ្នាំរវាងប្រទេសទាំងបី កាលពីថ្ងៃទី១៥ខែកញ្ញាម្សិលមិញ។

សារព័ត៌មានរដ្ឋវៀតណាម បានឲ្យដឹងថា កិច្ចប្រជុំយោធាប្រចាំឆ្នាំ បានផ្តោតទៅលើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែល ជាកង្វល់រួម។ លើសពីនេះ គឺទិសដៅសហប្រតិបត្តិការ សម្រាប់ ពេល ខាងមុខរួមទាំងការបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត ការធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា និងការសម្រប សម្រួលដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះបើតាមការលើកឡើងរបស់លោក ផាន វ៉ាន់ងៀង រដ្ឋមន្ត្រី ការពារជាតិ វៀតណាម។

ទន្ទឹមនេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម ក៏បានស្នើឲ្យរដ្ឋាភិបាល ប្រទេសទាំងបីយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអប់រំកងទ័ព និងប្រជាជននៃប្រទេសទាំងបី ជាពិសេសយុវជន ឲ្យយល់ដឹងពី សាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា។ កាណ៍នេះក៏ដើម្បីធានាពីការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងកិច្ច ប្រជុំធំៗ មិនថាក្នុងតំបន់ឬអន្តរជាតិ។

ពេលជាមួយគ្នានេះ លោក ផាន វ៉ាន់ងៀង រដ្ឋមន្ត្រីការពារជាតិវៀត ណាម បញ្ជាក់ថា រូបលោកបានអញ្ជើញសមភាគី ឡាវ និងកម្ពុជា ឲ្យចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិ ដែលក្រសួងការពារជាតិវៀត ណាមរៀបចំនៅទីក្រុងហាណូយនាខែធ្នូខាងមុខ៕
ដោយ៖សេក ប្រាក់
ទិដ្ឋភាពសមប្រយុទ្ធរួមគ្នាបីប្រទេស ឡាវ កម្ពុជា វៀតណាម នៅប្រទេសឡាវ(រូបថតហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់)

ads banner