ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង

ព្រះវិហារ៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ខែកញ្ញានេះបានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវីរកងទព័ វីរនគរបាលដែល ឈរជើងការពារព្រំ ដែននៃកងពលធំ អន្តរាគមលេខ៣ទិស ប្រាសាទ ព្រះវិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពល ធំអន្តរាគមន៏លេខ បានជម្រាបជូ នប្រតិភូថា៖ទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបាន ប្រែក្លាយ ជាព្រំដែនសន្តិភាព និងអភិវឌ្ឍ ជាមួយប្រទេសជិតខាងក្តីតែ កងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការណ៍នោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណភាពទឹកដីមិនឱ្យសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទ បញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក ថ្លែងទៀតថា៖ដោយមានការយក ចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាពកងទព័និងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។ យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់ តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផងប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន ។ប្រពន្ធ័ទឹកស្អាតដែលជួបការ លំបាកកាល ពីពេលមុនឥឡូវនេះយើងមានទឹកប្រើប្រាស់ឡើងទៅដល់បន្ទាត់ព្រំដែនតែម្តង។

លោក កើត ឆែ ថ្លែងអំណរគុណដល់សន្តិភាព ដែលមាន តម្លៃមហា សាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ តកូនចៅ រាងរហូត ។


ចំពោះអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនតាមរយៈ ឯកឧត្តម ឃួង ស្រេង ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរួម មាន៖សម្រាប់កងពលធំអន្តរាគមន៍លេខ៣ ចំនួន២០ លាន រៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការ រងកងពល២០រូប ក្នុងរូបថវិការ ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុ សេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល។ ព្រមទាំង នាយ ទាហាន ពលទាហាន ថវិការក្នុងម្នាក់៥ម៉ឺនរៀល ។ សម្ភារៈ និងគ្រឿង ឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស , ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, រថយន្តសង្រ្គោះ ចំនួនមួយ គ្រឿង។


កងពលតូចអន្តរាគមន៍លេខ៩ សម្រាប់កងពល ២០លានរៀល និងផ្តល់ថវិកាដល់នាយទាហាន និងពលទាហាន ជាច្រើនរយនាក់ ទៀត។ ជាមួយគ្នានេះក៏បានផ្តល់ សំភារៈ និងគ្រឿងឧបភោគ បរិភោគ មាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី៥០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកស៊ីអ៊ីវ៦០០យួរ, ប្រេងឆា ១៦០កេស, ត្រីខ ១៦០កេស,ឧបត្ថម្ភរៀបចំប្រព័ន្ធបណ្តាញបូមទឹកនៅចំណុចខ្ពស់ជួរមុខ តំបន់មុំ៣ ចំនួន ២២.៩២៥ដុល្លារ៕ ដោយ ថេត វិចិត្រ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner