រុស្ស៊ី គំរាមអាមេរិកកុំឲ្យផ្តល់ជំនួយមីស៊ីលយុទ្ធសាស្ត្រចម្ងាយ ឆ្ងាយឱ្យអ៊ុយក្រែន

រុស្សី៖ខណៈអ៊ុយក្រែន កំពុងមានប្រៀបក្នុងសមរភូមិទល់នឹង ការ ឈ្លាន ពានរបស់រុស្ស៊ី សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ យោធា បន្ថែមទៀតទៅឲ្យអ៊ុយក្រែន។ ជាការបន្តផ្តល់ជំនួយយោធាដែល ផ្គើននឹងការគំរាមរបស់រុស្ស៊ី។

គួរជ្រាបថា អាមេរិកបានចាក់បញ្ចូលជំនួយយោធាធំលំដាប់ទី១ ទៅឲ្យ អ៊ុយក្រែន គិតត្រឹមពេលនេះ គឺមានប្រមាណ ១៥,១ពាន់ លានដុល្លារអាមេរិកហើយ។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងក្នុងសន្និសីទមួយកាល ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ថាអាមេរិក នឹងក្លាយ ជាភាគីនៃជម្លោះភ្លាម ប្រសិនបើអាមេរិកផ្គត់ផ្គង់មីស៊ីលធុន ធ្ងន់ ប្រភេទចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែននោះ។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា ការផ្តល់ជំនួយ យោធាយុទ្ធសាស្ត្រអាមេរិកទៅអ៊ុយក្រែន គឺជាការមិនគោរព អធិបតេយ្យភាពរបស់ប្រទេសដទៃ និងកាតព្វកិច្ចអន្តរជាតិ ដែលហួសពីបន្ទាត់ក្រហម និងដែលមិនទទួលយកបានជា ដាច់ខាតចំពោះរុស្ស៊ី។
គួររំព្ញកថា យោធាអ៊ុយក្រែនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅ បានអះអាងមិនប្រើប្រាស់មីស៊ីលយុទ្ធសាស្ត្រ ចម្ងាយ ឆ្ងាយរបស់អាមេរិកដើម្បីវាយប្រហាររុស្ស៊ីនោះឡើយ។ មីស៊ីលយុទ្ធសាស្រ្តរបស់អាមេរិក ATACMS ដែលមានសមត្ថភាព វាយប្រហារក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។
ការគំរាមរបស់រុស្ស៊ីនេះធ្វើឡើង ខណៈអាមេរិកនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ប្រកាសផ្តល់ជំនួយយោធាបន្ថែមទៅអ៊ុយក្រែន ដែលមាន ប្រព័ន្ធ បាញ់មីស៊ីលទំនើបៗ រួមទាំងគ្រាប់ផង ក្នុងទំហំទឹកប្រាក់ជាង ៦០០លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ។ បើតាមសេតវិមានអាមេរិក ជំនួយសព្វាវុធយោធាដែលអាមេរិក បញ្ជូន បន្ថែមឲ្យអ៊ុយក្រែននោះរួមមាន ប្រព័ន្ធបាញ់គ្រាប់រ៉ុកែត Himars (High Mobility Artillery Rocket System) គ្រាប់កាំភ្លើងធំ ១០៥mm និង១៥៥mm ព្រមទាំងឧបករណ៍បោសសម្អាតគ្រាប់ មីនជាដើម។
គួរជ្រាបដេរថា អ៊ុយក្រែន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាន ប្រកាសថានឹងអាចរំដោះដែនដីមកវិញជាច្រើនពាន់ម៉ែត្រការ៉េ ដែល បង្ហាញពីដំណើរទៅរកជ័យជម្នះលើកងទ័ពឈ្លានពានរុស្ស៊ី ដោយ មានការផ្គត់ផ្គង់សព្វាវុធយោធាពីបណ្តាប្រទេសលោកខាងលិច តួយ៉ាងអាមេរិក។
ចំណែករុស្ស៊ីរបស់លោកពូទីន ធ្លាប់បានចោទអាមេរិកថាបានធ្វើ សកម្មភាព អុជអាលនាំរឿង និងថាអាមេរិកនោះហើយជាដើម ចម ធ្វើឲ្យមានការអូសបន្លាយជម្លោះនៅអ៊ុយក្រែន៕​ ដោយ៖បណ្តូល ពេជ្រ

ads banner