ជនដៃដល់ដែលបាញ់សម្លាប់គូរដណ្តឹង បានបញ្ជូនខ្លួនមកកម្ពុជា ក្រោយគេចខ្លួនទៅប្រទេសថៃ ជាង២ឆ្នាំ

ភ្នំពេញ៖ ជនសង្ស័យដែលបានបាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួន និងបានបញ្ជូនមកកម្ពុជាហើយ ក្រោយពីគេចខ្លួនទៅប្រទេសថៃ អស់រយៈពេល២ឆ្នាំ ៧ខែ។ ប្រតិបត្តិការតាម ចាប់ខ្លួនជនសង្ស័យរូប នេះ ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីតម្រួតថៃ ។នៅថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង៤រសៀលកម្លាំងតម្រួតថៃ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត នៅក្នុងទឹកដីខេត្ត ចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីវេលាម៉ោង ១៩ ៈ៤៥យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត បានឈ្លោះប្រកែកគ្នា ជាមួយគូរដណ្តឹងឈ្មោះ ស៊ុន ឌីណា អាយុ ២៦ឆ្នាំ ជានិសិ្សតពេទ្យ បញ្ចប់ សញ្ញាបត្របរិញ្ញាផ្នែកមន្ទីរពិសោធន៍ និងប្រកបមុខររបរលក់ ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុ លេខH-03 ផ្លូវលំ (ក្នុងបុរីរំចេកអូដឹម) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងប្រចណ្ឌ ក៏មានការផ្ទុះអាវុធមួយគ្រាប់បណ្តាល ឲ្យចំផ្ទាល់ខាងឆ្វេងធ្លាយមកកញ្ចឹងក។ នៅវេលាម៉ោង ១២:១០ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ជនសង្ស័យលើក ជនរ ងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីដឹកជន រងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយ សភាព របួសធ្ងន់ពេក ជនរងគ្រោះ ត្រូវស្លាប់នៅពេលបញ្ចូនទៅដល់ មន្ទីរពេទ្យ។ ពេលនោះជនសង្ស័យ ក៏បានរត់គេចខ្លួនទៅប្រទេសថៃរហូត ដល់ពេលឃាត់ខ្លួននេះតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner