អគ្គលេខាធិការក្រុមប្រឹក្សាសកម្មជនជនពិការក្រសួងទេចរណ៍សំណូមពរថា « សូមកុំរើសអើងជនពិការ និងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះជនពិការ »

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ហោ សារុន អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាសកម្មជនជនពិការក្រសួងទេចរណ៍ បានសំណូមពរដល់គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន សូមកុំរើសអើងជនពិការ និងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះជនពិការ ហើយគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែបង្ករលក្ខណៈដល់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ដើមី្បបងើ្កនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍ដ៏មានសារៈសំខាន់។

នេះជាប្រសាសន៍ ថ្លែងសំណូមពរនៅក្នុងសិក្ខាសាលា ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេចរណ៍ កាលពីព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២ នៅ សាលប្រជុំរដ្ឋបាល ក្រោមវត្តមាន ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង ។

ឯកឧត្តមអគ្គលេខាធិការ បានបន្តថា៖ កន្លងមកនេះ រាជរដ្ឋាភិបាលបានធ្វើសេចក្តីណែនាំមួយជូនដល់មន្ទីរ សាលារាជធានីខេត្តទាំង២៥ ស្តីពីការលើកកម្ពស់ជនដែលមានពិការភាព និងជ្រើសរើសចូលបម្រើការងារតាមច្បាប់មានអត្រាកំណត់១%ទៅ២% ទៅតាមទីតាំង ។

ឯកឧត្តមបន្ថែមថា៖ តាមរយៈវិស័យទេចរណ៍ យើងជួយផ្តល់ការងារជូនពួកគាត់បាន ដូចជានៅតាមហាងបៀហ្គាឌិន ឬភោជនីយដ្ឋាន ជនមានពិការភាពខ្លះ គាត់ក៏មានសមត្ថភាពក្នុងការច្រៀង ឬអាចធ្វើការងារផ្សេងៗបានតាមសមត្ថភាពរបស់ពួកគាត់ យើងត្រូវស្នើសុំដល់ម្ចាស់បៀហ្គាឌិន ឬភោជនីយដ្ឋានឲ្យជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ នឹងបានថវិការខ្លះដើម្បីដោះស្រាយសេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តម មានប្រសាសន៍ថា វិស័យពិការភាពកំពុងត្រូវបានដាក់បញ្ជូលក្នុងវិស័យទេសចរណ៍ ពីព្រោះវិស័យទេសចរណ៍ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ជនមានពិការភាព ហើយក៏ជាផ្នែកមួយនៃការរកប្រភពចំណូល ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងវិស័យទេសចរណ៍នេះផងដែរ។ ម៉្យាងវិញទៀត វិស័យទេសចរណ៍នេះ ក៏បង្ហាញពីលទ្ធភាពរបស់បងប្អូនជនមានពិការភាពក្នុងការប្រើប្រាស់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូររវាងអ្នកដែលមានពិការភាព និងអ្នកដែលគ្មានពិការភាព៕
ដោយ៖ដេង ម៉ាវិន

ads banner