សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧

ភ្នំពេញ៖ តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា បានសហដឹកនាំ កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅ វិញទៅមក។ ភាគីទាំងពីរ ទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការយ៉ាងជិត ស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំភាគីកម្ពុជា យល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៨។ ដោយឡែក កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី៨ នឹងត្រូវពិភាក្សាគ្នាតាមផ្លូវទូត។
សូមជូនសេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលប្រជុំ៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner