ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ អ្នកអាចមានបញ្ហាជាមួយមិត្តនៅក្នុងក្រុម ហើយបន្តិចម្តងពួកគេនឹងបាត់ជំនឿលើអ្នក ប្រសិនបើអ្នកមិនគ្រប់គ្រងខ្លួនឯងទេ។ ក្រៅពីនេះ ធ្វើយ៉ាងណាមិនគួរមានការធ្វេសប្រហែសឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយ ហើយមិនត្រូវការក្បួនច្បាប់អ្វីធំដុំនោះទេ​ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហា។ សូមព្យាយាមចាប់ផ្តើមការងារតាំងពីព្រឹក ហើយមានភាពរហ័សរហួនជានិច្ច។ លើសពីនេះ​ ថ្ងៃ នេះជាពេលវេលាល្អបំផុតសម្រាប់ចាកចេញពីស្ថានភាពចាស់ ឬការផ្លាស់ប្តូរកន្លែងការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ ក្រៅពីនេះ បើទោះមានផលរំខានខ្លះក្តី សូមមាន ចិត្តអត់ធ្មត់ និងព្យាយាមដោះស្រាយតាមកាលទេស និងដោយសន្តិវិធី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ដោយឡែក រាល់ផលរំខាន និងបញ្ហា រឹងស្ទះនឹងអាចដោះស្រាយបានដោយងាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ នៅវេលានេះសូមផ្តោតការចាប់អារម្មណ៍លើកិច្ចការធម្មតា ហើយសម្រាប់គម្រោងធំដុំ គួរតែផ្អាកសិនទើបល្អប្រសើរ។ សូមដាក់គំនិតអ្នកឲ្យមានសណ្តាប់ធ្នាប់ កុំរវើរវាយរឿងរ៉ាវច្រើនឥតប្រយោជន៍ ពីព្រោះវាអាចរំខានដល់ការងាររបស់អ្នកកាន់តែខ្លាំង។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពជុំវិញខ្លួនជាថ្មី ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់មិត្តការងារ និងថ្នាក់លើ។ ក្រៅពីនេះ លោកអ្នកគួរមានការប្រយ័ត្ន ក្រែងមានភាពរអាក់រអួលខ្លះក្នុងទំនាក់ទំនង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ បើអាចធ្វើបាន គួរចូលទៅអោយបាន កៀកនឹងថា្នក់លើ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោពេញទៅដោយផែនការ និងគំនិតល្អៗ ដូច្នេះសូមបញ្ចេញគំនិតទាំងនោះ អោយបានទាន់ពេល។ លើសពីនេះ មនុស្សទាំងឡាយនៅជុំវិញអ្នកក៏គាំទ្រលើកិច្ចការអ្នក ផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅកាន់តែមានសន្ទុះឡើង។ លោកអ្នកអាចសម្រេចចិត្តដាក់ចេញការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានដោយគ្មានបញ្ហាឡើយ។ អ្វីដែលគួរជៀសវាងបំផុតក្នុងពេលនេះគឹការរិះគន់។ ក្នុងនោះការរិះគន់ក្នុងបំណងយ៉ាងណាមួយក្តីមិនអាចទទួលបានផលល្អដល់អ្នក និងការងារឡើយ។ យកល្អរក្សាភាពស្ងៀមស្ងាត់ទើបផ្តល់ ផលល្អ។

 ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ លើសពីនេះ សូមប្រើប្រាស់ពេល វេលាដោយការសន្សំសំចៃបំផុត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ សូមធ្វើការសម្រេចចិត្តផ្អែកលើពត៌មាន និងភាពពិត ហើយហាមដាច់ខាតយកអារម្មណ៍មកលាយឡំ។ ក្រៅពីនេះ សម្រាប់ការពិភាក្សាការងារមិនសមស្របទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គង។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការពិភាក្សានោះទេ ប្រសិនបើអាចផ្អាកបាន គួរលើកការពិភាក្សាសំខាន់ទៅថ្ងៃក្រោយសិន។ ដោយឡែក សូមប្រយ័ត្នក្រែងមាន ជំងឺដង្កាត់ខ្លះទាក់ទងនឹងពោះវៀនក្រពះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ ​ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ ពិសេស សូមប្រយ័ត្នការខាតបង់ផ្នែកហិរញ្ញវត្ថុ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្ម ប្រសិនបើអាចធ្វើទៅបាន ពីព្រោះវិធីនេះធានាបាននៅហានិភ័យទាំងអស់។ សូមរៀបចំវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវ ហើយយកចិត្តទុកដាក់ចំពោះរាល់លក្ខខណ្ឌសំខាន់ៗ។ ទន្ទឹមនឹងនេះ យកល្អកុំពាក់ព័ន្ធការងារសំខាន់ ឬចែករំលែកអាថ៌កំបាំង ជាមួយមនុស្សនានាដោយងាយ។

ចំណាំៈ

ឆ្នាំទាំង៤ ខាល ម្សាញ់ រកា ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះកើនខ្ពស់លើផ្នែក សម្ភារៈ។ លើសពីនេះ ការដោះស្រាយបញ្ហាក្នុងការងារ និងអាជីវកម្មក៏ជាពេលដែលល្អ បំផុតដែរ។

ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី វក កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ជូតរោង មមែ រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner