ក្រសួងវប្បធម៌បើកអភិរក្សដ្ឋានអង្គរ សៀមរាប ដើម្បីអបអរទិវាបេតិកភណ្ឌអឺរ៉ុប (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងវប្បធម៌ បានថ្លែងថាគេនឹងបើកទ្វារឲ្យចូលទស្សនាវត្ថុសិល្បៈ ក្នុងទីអភិរក្សដ្ឋានអង្គរ សៀមរាបដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីអបអរសាទរ ទិវាបេតិកភណ្ឌអឺរ៉ុប។
ទិវាបេតិកភណ្ឌអឺរ៉ុប គឺជាព្រឹត្តិការណ៍វប្បធម៌ ដែលមានការចូលរួមអបអរសាទរ យ៉ាងទូលំទូលាយបំផុតនៅអឺរ៉ុប។ ក្នុងទិវាបេតិកភណ្ឌអ៊ឺរ៉ុបនោះ, ទីអភិរក្សដ្ឋានច្រើនពាន់កន្លែងក្នុង ទ្វីបអឺរ៉ុប ត្រូវបានបើកទ្វារឱ្យភ្ញៀវចូលទស្សនា ក្នុងនោះរួមមានទាំងទីអភិរក្សដ្ឋានខ្លះដែលគេ តែងបិទទ្វារជាធម្មតាយ៉ាងណាក៏ដោយ។
នៅក្នុងប្រទេសកម្ពុជានេះវិញ នាយកដា្ឋនគាំពារនិងអភិរក្សសំណង់បុរាណ បានជូនដំណឹងថា អភិរក្សដ្ឋានអង្គរសៀមរាបនៅថ្ងៃទី១៧កញ្ញានឹងបើកទ្វារឲ្យសាធារណជនទាំងខ្មែរ និងបរទេស ចូលទស្សនាវត្ថុសិល្បៈក្នុងអភិរក្សដ្ឋានអង្គរដោយសេរី ដើម្បីអបអរសាទរ ទិវាបេតិកភណ្ឌអឺរ៉ុបនោះ។