សម្តេច ហេង សំរិន បញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃនៅវៀតណាម និងឡាវ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូសភានៃប្រទេសកម្ពុជា បានវិលត្រឡប់មកកម្ពុជាវិញហើយ ក្រោយដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម និងប្រទសឡាវ។
ដំណើរទស្សនកិច្ចដែលចាប់ផ្តើមតាំងពីថ្ងៃទី១២កញ្ញា បានបញ្ចប់នៅថ្ងៃទី១៦កញ្ញា ដោយសម្តេចប្រធានសភា និងគណៈប្រតិភូ បានជួបប្រធានសភាពវៀតណាម លោកវឿង ឌីញ ហ្វេ (Vuong Dinh Hue) និងជួបជាមួយថ្នាក់ដឹកនាំកំពូលរដ្ឋនិងបក្ស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមថែមទៀត។
ក្នុងប្រទេសឡាវ សម្តេចប្រធានសភាកម្ពុជាបានអញ្ជើញ ជួបសមភាគីឡាវ គឺលោក សាយសំផុន ភុំវិហាន និងមន្ត្រីថ្នាក់ដឹកនាំកំពូលឡាវផងដែរ។
ដំណើរបំពេញទស្សនកិច្ចទាំងក្នុងប្រទេសវៀតណាម និងឡាវក្នុងសប្តាហ៍នេះ ត្រូវមន្ត្រីកម្ពុជា បានចាត់ទុកថាជាការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិរវាងកម្ពុជា, វៀតណាមនិងប្រទេសឡាវ។