ជនសង្ស័យបាញ់សម្លាប់គូដណ្តឹងជានិស្សិតសាលាពេទ្យកាលពី២ឆ្នាំមុន ត្រូវចាប់ខ្លួនក្នុងប្រទេសថៃ (Video Inside)

ជនសង្ស័យម្នាក់ដែលបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួនជានិស្សិតសាលាពេទ្យកាលពីឆ្នាំ២០២០នោះ ត្រូវបានគេចាប់ខ្លួននៅលើទឹកដីថៃ។

កាសែត Readnews ក្នុងខេត្តបន្ទាយមានជ័យបាន រាយការណ៍ថាឈ្មោះ យឺន វ៉ាន់ដេត ដែលជាអតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបានបាញ់នារី ជាគូដណ្ដឹងរបស់ខ្លួនក្នុងហេតុការណ៍មួយនៅក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៦មករាឆ្នាំ២០២០ ត្រូវបាននគរបាលថៃបានចាប់ខ្លួន ហើយយោងតាមដីការបស់តុលាការកម្ពុជា។

ស្ត្រីរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់នោះ ឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ។ មូលហេតុដែលមានការបាញ់សម្លាប់នោះ ត្រូវគេនិយាយថាដោយសារភាពប្រច័ណ្ឌ។

កាសែតថៃរ៉ាត់ក្នុងប្រទេសថៃ បានចេញផ្សាយព័ត៌មាននេះកាលពីថ្ងៃទី១៥កញ្ញា។ កាសែតថៃរ៉ាត់ បានសរសេរថា ជនដៃដល់ជាមន្ត្រីយោធានោះ ក្រោយពីបាញ់សម្លាប់ស្ដ្រីរងគ្រោះរួចហើយ បានរត់គេចខ្លួនទៅប្រទេសថៃ និងបានបន្លំខ្លួនធ្វើជាកម្មករខុសច្បាប់ ក្នុងខេត្តចន្ទបូរី ប្រទេសថៃ ។

ads banner