វិស័យអាកាសចរណ៍កម្ពុជា សម្រេចបានការ នាំផ្លូវហោះហើរដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប
ភ្នំពេញ៖ វិស័យអាកាសចរណ៍កម្ពុជាបានទទួលជោគជ័យថ្មីមួយ ដោយសម្រេចបានការនាំផ្លូវហោះហើរដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាលោក ជា អូន នៅសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២។
ការ សម្រេច បាន ក្នុង ការ ប្រើ ប្រាស់ ប្រព័ន្ធ ផ្កាយ រណប នេះ គឺ ដោយ សារ ការ សហ ការ និង ទទួល បាន ជំ នួយ ពី ទី ភ្នាក់ ងារ សហ ប្រតិបត្តិ ការ អន្តរ ជាតិ ជប៉ុន (JICA) ដើម្បី ជួយ សម្រួល ទៅ ដល់ អាកាស យា និក ក្នុង បើក បរ ។ បើតាម លោក ជា អូន ការ ប្រើ ប្រាស់ ប្រព័ន្ធ នេះ គឺ ទាម ទារ ឲ្យ មាន ការ បណ្ដុះ បណ្ដាល ធន ធាន មនុស្ស ឲ្យ ចេះ គូស ផ្លូវ និង នាំ ផ្លូវ ចុះ ចត ជា ពិសេស នោះ គឺ ការ ផ្ដល់កម្មវិធី Software ដែល មាន តម្លៃ ជាង ២ លាន ដុល្លារ ។
អ្នក នាំ ពាក្យ រូប នេះ ដដែល បាន បន្ត ទៀត ថា កាល ពី មុន អាកាស ចរ ស៊ី វិល ប្រើ ប្រាស់ ប្រព័ន្ធ ចុះ ចតនៅ លើ ដី ដោយ នាំ ផ្លូវ តាម រយៈ ខ្សែ បន្ទាត់ ត្រង់ មួយ ។ ប៉ុន្តែ បច្ចុប្បន្ន នេះ ប្រព័ន្ធ ថ្មី ដែល គូស គឺ មាន លក្ខណៈ ជា ខ្សែ បន្ទាត់ កោង ដែល នាំ ផ្លូវ ទៅ កាន់ កន្លែង សុវត្ថិ ភាព ហើយ ខ្សែ បន្ទាត់ ចុះ ចត នេះ ត្រូវ បាន គូស ទាំង បី ព្រលានដូច ជា ព្រលាន យន្ត ហោះ អន្តរ ជាតិ ភ្នំពេញ ព្រលាន យន្ត ហោះ អន្តរ ជាតិ សៀម រាប និង ព្រលាន យន្ត ហោះ អន្តរ ជាតិ ក្រុង ព្រះ សីហនុ ។
លោក លើក ឡើង ថា ៖ « ការ បង្កើត ផ្លូវ ហោះ ហើរ នេះ គឺ យើង សន្សំ ប្រេង ដែល យន្ត ហោះ បញ្ឆេះចោល ហើយ ប្រើ រយៈ ពេល វែង ចឹង យើង សន្សំ បាន ប្រេង ២,២ លាន ដុល្លារ ក្នុង មួយ ឆ្នាំ ហើយ កាត់ បន្ថយ ឧស្ម័ន ផ្ទះ កញ្ចក់ បាន ១ ម៉ឺន ២ តោន ក្នុង មួយ ឆ្នាំ។ នេះ ជា សមិទ្ធ ផល ថ្មី មួយ ក្នុង ការ ធ្វើ ទំនើប កម្ម នាំ ផ្លូវ ចុះ ចត ដោយ សុវត្ថិ ភាព ហើយ ចំណាយ ថវិកា តិច មិន ចំណាយ ថវិកា ច្រើន ក្នុង ការ នាំ ផ្លូវ ចុះ ចត » ។
សូម បញ្ជាក់ ថា បច្ចុប្បន្ន នេះ វិស័យ អាកាស ចរ ស៊ី វិល មាន អាកាស យា និក ក្មេង ៗ ប្រហែល ១៦ នាក់ និង អាកាស យា និក ជំនាន់ ចាស់ ៗ មាន ចំនួន ១៦ នាក់ ដែរ សរុប ទាំង អស់ អាកាស យាន្ត និក មាន ចំនួន ៣២ នាក់ និង ១៨ នាក់ ទៀត កំពុង ទទួល ការ បណ្ដុះ បណ្ដាល ។ ក្នុង ចំណោម នោះ មាន ស្រ្ដី ៣ នាក់ ដែល ជា អាកាស យា និក និង កំពុង ទទួល ការ បណ្ដុះ បណ្ដាល៕ ដោយ:ជា សុខនី