ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ក្នុងពេលនេះ លោកអ្នកគួររក្សាស្ថានភាពការងារអោយនៅជា ធម្មតាសិន។ ពិសេសលោកអ្នកជាអាជីវករ និងឈ្មួញមិនគួរប្រើប្រាស់លុយកាក់ច្រើនក្នុង ការបណ្តាក់ទុននោះទេ ពីព្រោះអ្នកនឹងរងការខាតបង់ដោយងាយណាស់។ ក្រៅពីនេះ ទំនាក់ទំនងក្នុងការិយាល័យហាក់មានភាពរអាក់រអួល ដូច្នេះសូមរក្សាគម្លាតពីការជួបជុំ ឬកុំ ធ្វើឲ្យមានការរំខានដល់ឯកជនភាពរបស់មនុស្សក្នុងក្រុមការងារ។ ក្រៅពីនេះ សូមលោកអ្នក រក្សាចិត្តគំនិត ហើយព្យាយាមដំណើរការការងារដោយភាពស្ងប់ស្ងៀមទើបជាការល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរទាំងឡាយ មានស្ថានភាពល្អគួរអោយកត់សម្គាល់។ លោកអ្នកមានមនុស្សច្រើនចាំគាំទ្រ ពិសេសរាល់ បញ្ហាដែលអាចកើតឡើងនឹងអាចដោះស្រាយបានដោយងាយស្រួលផងដែរ។ ក្នុងពេល ស្របគ្នានេះ ចូរអនុវត្តការងារជាមួយនឹងផែនការ ហើយកិច្ចការងារប្រថុយប្រថានមិនអាច នឹងជួយស្តារស្ថានភាពណាមួយនោះទេ។ បន្ថែមពីនេះ សូមរក្សាពាក្យសំដី និងអាកប្បកិរិយា ពិសេសជាមួយថ្នាក់លើទើបហុចផលកាន់តែប្រសើរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងកើតឡើងនៅ ក្នុងពេលនេះ។ លោកអ្នកមិនចាំបាច់រងចាំឳកាសណាមួយទៀតនោះទេ ពីព្រោះស្ថានភាព ពេលនេះបានអនុញ្ញាត និងផ្តល់ឳកាសយ៉ាងពេញលេញបំផុត។ ចំពោះដៃគូអាជីវកម្ម ក៏មិន មែនជាបញ្ហាចោទដែរនៅពេលនេះ គឺលោកអ្នកអាចធ្វើកិច្ចសហការបានដោយសេរី និង ដោយទំនុកចិត្ត។ អាស្រ័យដោយអំណោយផលនេះ សូមគ្រប់គ្រងពេលវេលាអោយបានល្អ ហើយបំពេញការងារដែលអ្នកប៉ងប្រាថ្នា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមផ្លាស់ប្តូរគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់នឹងជួយសម្រួលដល់ស្ថានភាពនេះ។ ក្នុងពេលនេះ អ្នកមិនគួរមានការសង្ស័យ ដោយគ្មានមូលដ្ឋាន ឬបង្កើតរឿងរ៉ាវដែលកើតចេញពីការភ័យព្រួយបារម្ភរបស់អ្នក ឡើយ។ ការគ្រប់គ្រងទស្សនៈរបស់ខ្លួន ជាប្រការចំាបាច់ក្នុងថ្ងៃនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ លោកអ្នកមានមនុស្សដែលនៅក្បែរនិន្នា ហើយកំពុងចាំមើលបំណាំផងដែរ ដូច្នេះចូរប្រយ័ត្នខ្លួន និងរក្សាភាពស្ងប់ស្ងាត់។ ក្នុងពេលស្របគ្នានេះ លោកអ្នកមិនគួរចំណាយលុយកាក់ ទាក់ទងនឹងបំណុលទេ ពីព្រោះកម្ចីនឹងពិបាកទទួលបានសំណងបំផុត។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលល្អក្នុងទំនាក់ទំនង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់ និងរស់នៅដោយស្ងប់ស្ងៀម។ លើសពីនេះ សម្រាប់លោកអ្នកដែលមានបំណងបោះជំហានលើការងារថ្មី ឬការបណ្តាក់ទុន សូមព្យាយាមផ្អែកជាពិសេសទៅលើពត៌មាន ហើយការបោះបង់ផែនការព្រោះការផ្តល់ជូន ក្នុងរយៈពេលខ្លីមិនគួរពាក់ព័ន្ធនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះបន្តិច ចូរប្រើប្រាស់ពេលវេលាគិតគូររកមធ្យោបាយកែប្រែស្ថានការណ៍។ គួរប្រមូលការងារដែលនៅសេសសល់ធ្វើឲ្យអស់ កុំទុកនាំជាកង្វល់។ មនុស្សដែលមានកំណើតឆ្នាំម្សាញ់មិនត្រូវគ្នានឹងអ្នកទេថ្ងៃនេះ ដូច្នេះសូមកុំជឿជាក់គេខ្លាំងពេក។ ក្នុងនោះដែរ លោកអ្នក ក៏មិនគួរចូលរួមជុំនុំ ឬបញ្ចេញមតិច្រើនពេកនោះទេ ដោយសារលោកអ្នកអាចទទួលបាន កំហុសដោយងាយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ។ ហោរាតម្រូវឲ្យអ្នកពិនិត្យមើល និងរៀបចំគម្រោងការងារជាថ្មី។ រក្សាគំលាតពីមនុស្សមកពីឆ្ងាយ ហើយការជឿទុកចិត្តដោយងាយៗ គឺមិនត្រូវធ្វើសោះឡើយ។ រក្សាភាពស្ងប់ស្ងៀមសិន ពីព្រោះកិច្ចការផ្សេងៗហាក់មិនទាន់អាចហុចផលតាមបំណងឡើយ។ លើស ពីនេះ សូមលោកអ្នកកុំទាន់ ធ្វើការចាកចេញពីស្ថានភាពចាស់ ដោយសារឥទ្ធិពលខាងក្រៅ ក៏នឹងក្លាយជាបន្ទុកយ៉ាងខ្លាំងផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សក្នុងក្រុមបានព្រោះការយល់ច្រលំខ្លះ។ សូមរក្សាភាព ស្មោះត្រង់ និងបំពេញការងារដោយតម្លាភាព។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់។ កុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែមិនត្រូវប្រថុយជាដាច់ខាត។ នៅពេលនេះ អ្នកអាចមានមនុស្សនិន្ទាខ្លះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយការប្រុងប្រយ័ត្ន។ ក្រៅពីនេះ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ សូមព្យាយាមធ្វើដំណើរ ជាក្រុមនោះជាការល្អប្រសើរជាង។ ក្រៅពីនេះ លោកអ្នកមានអំណោយផល ល្អក្នុងការចរចា និងដោះស្រាយភាពអវិជ្ជមាន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ ចំពោះការចំណាយលុយកាក់ច្រើនគួរពិនិត្យ ពិច័យអោយបានច្រើន ប៉ុន្តែយកល្អការកំណត់ការចំណាយនឹងធ្វើអោយអ្នកមានទំនុកចិត្ត និងបញ្ចៀសផលរំខានច្រើនជាង។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា និងពិភាក្សា ការងាបាន ប៉ុន្តែសូមស្តាប់អោយបានច្រើនជាងនិយាយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបានយូរ អង្វែងផងដែរ។ ក្នុងពេលនេះទាំងទំនាក់ទំនងមនុស្សរួមក្រុម និងថ្នាក់លើមានភាពល្អ ប្រសើរណាស់ ដូច្នេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្ហាញកិច្ចការងារ និងគម្រោង សម្រាប់ការអនុវត្ត។ លើសពីនេះ លោកអ្នករំពឹងថានឹងទទួលបានដំណឹងដែលបានរងចាំ កន្លងមកផង។
ចំណាំៈ
ឆ្នាំទាំង៣ ខាល វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានអំណោយផលក្នុង ការដោះស្រាយរាល់បញ្ហារឹងស្ទះ។ ចំណែកលាភសំណាងជាលុយកាក់ និងឳកាសនឹងកើត ឡើងស្របគ្នាផងដែរ។