ឯកឧត្តម យិន សាវ៉េន អញ្ជើញពិនិត្យមើលទូកអុំនិងទូកចែវ នៅវត្តទេពធីតារាម ដើម្បីរៀបចំត្រៀម ចូលរួម ប្រកួតក្នុងពិធីបុណ្យអុំទូក សំពះព្រះខែនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ឯកឧត្តម យិន សាវ៉េន អភិ
បាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងព្រះគ្រូ ឆន ឆុង ព្រះអនុគណស្តីទី ក្រុងកំពង់ឆ្នាំង លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងបាននិមន្ត និងអញ្ជើញពិនិត្យមើលទូកអុំ ទូកចែវ ស្ថិតនៅវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ព្រះគ្រូ ឆន ឆុង បានមានសង្ឃដីការបញ្ជាក់ថា នៅវត្តទេពធីតារាមនេះមាន
ទូក អុំ ទូកចែវ ចំនួន ៣គ្រឿង ទូកទាំង
បីនេះ ២គ្រឿងសភាពចាស់ទ្រុឌទ្រោម ដែលទាមទារធ្វើការជួសជុល កែលម្អឡើងវិញ ដើម្បីអាចចូលរួមប្រកួតបាន ។

ជារៀងរាល់ឆ្នាំង ទូកឈ្មោះទេធិតាសែនជ័យបរមីជំទាវទេព តែងតែបានចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែតែងតែបានទទួលបានពាន
រង្វាន់ជ័យលាភីជាបន្តបន្ទាប់ផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯក
ឧត្តម យិន សាវ៉េន បានបញ្ជាក់ឱ្យដឹងថា នាពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងគ្រោងនឹងរៀបចំប្រណាំងទូក នៅក្នុងព្រះពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលនឹងឈានមកដល់នាពេលខាងមុខនេះ ។

ដើម្បីឱ្យទូកអុំទូកចែវបានចូលរួមប្រកួតបាន ក្រុមការងារបានចុះមកពិនិត្យផ្ទាល់ អំពីទូកអុំ ទូកចែវ ដើម្បីធ្វើការកែលម្អ និង ជួសជុល ទាំងសោភ័ណភាព និង គុណភាពទូក ឱ្យកាន់តែល្អប្រសើរឡើង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ទូកនៅក្នុងវត្តទេពធីតារាមនេះ មានចំនួន៣គ្រឿង តែ២គ្រឿងទៀតទាមទារធ្វើការជួសជុលច្រើន ទាំងសោភណភាព និង គុណភាព ចំណែកឯកទូកឈ្មោះទេពធីតាសែនជ័យបរមីជំទាវទេព គឺទាមទារឱ្យកែលម្អសោ
ភ័ណភាព បន្ថែមទៀត ។

ឯកឧត្តមបានធ្វើការអំពាវនាវសប្បុរសជនជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួម ជាបច្ច័យធ្វើការកែលម្អ និងជួសជុលទូកនៅវត្តទេពធីតារាមសម្រាប់ត្រៀមចូលរួមប្រកួតនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាពេលខាងមុខនេះនៅខេត្តកំពង់ឆ្នាំង ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner