ចំណុចសំខាន់ៗ មួយចំនួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២

សៀមរាប៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសៀមរាបលើកនេះ គឺជាកិច្ចប្រជុំលើកដំបូងដែលរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានជួបប្រជុំជាមួយគ្នា និងជួបប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ដៃគូសុន្ទនាអាស៊ានផងដែរ បន្ទាប់ការ រឹតត្បិតការធ្វើដំណើរអស់រយៈពេល ៣ឆ្នាំ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ កម្ពុជាក៏មានកិត្តិយសបានរៀបចំឡើងនូវកិច្ចប្រជុំលើកដំបូងថ្នាក់រដ្ឋមន្ត្រីអាសិប ក្នុងខណៈពេលដែលភាគីអាសិបកំពុងរៀបចំដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយ ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួបប្រជុំគ្នាដោយផ្ទាល់នៅសៀមរាបនេះ គឺជាសក្ខីភាពបង្ហាញនូវការប្តេជ្ញារបស់កម្ពុជាក្នុងការដឹកនាំអាស៊ានឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិកូវិដ.១៩ ប្រកបដោយនិរន្តរភាព របៀបរៀបរយ និងជាជំហានៗ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។

ក្នុងគោលបំណងកសាងសហគមន៍អាស៊ាន ជារួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី៥៤ បានគូសបញ្ជាក់ថា របៀបវារៈក្នុងការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមរដ្ឋសមាជិកអាស៊ាននៅតែជារបៀបវារៈអាទិភាពដើម្បីធានាថាអាស៊ាន នៅតែជាសហគមន៍ដែលផ្ដល់កាលានុវត្តភាពដល់មនុស្សគ្រប់គ្នា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នា២០២២ បានផ្តល់ជូននូវចំណុចសំខាន់ៗមួយចំនួន ក្នុងសន្និសីទសាព័ត៍មានដែលស្តីអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវរបៀបវារៈនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា (ASEAN A.C.T.Addressing Challenges Together)” ។

ឯកឧត្តម មានប្រសាសន៍ថា ក្នុងការកត់សម្គាល់លើភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងជាក់លាក់ និងផ្តល់នូវ ភាពពាក់ព័ន្ធ ក៏ដូចជាប្រយោជន៍ដល់បណ្តាផ្នែកពាក់ព័ន្ធ ទាំងសហគមន៍ធុរកិច្ច និងប្រជាជនអាស៊ានទាំងមូ ល។ អ្នកសារព័ត៌មានទាំងអស់អាចរកបាននូវសេចក្ដីប្រកាសព័ត៌មានរួម (Joint Media Statement) និង សេចក្ដីប្រកាសផ្សេងទៀតដែលបានចេញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីស្វែងយល់បន្ថែមអំពីទិដ្ឋភាពរួមក្នុងការពិភាក្សារបស់កិច្ចប្រជុំ។

ឯកឧត្តម បានគូសបញ្ជាក់នូវលទ្ធផលសំខាន់ៗពីកិច្ចប្រជុំដូចខាងក្រោម៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា កម្ពុជាកំពុងឆ្ពោះទៅរកការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំង១៩ សម្រាប់ភាពជា ប្រធាន អាស៊ានក្នុងឆ្នាំនេះ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគ្រប់រដ្ឋសមាជិកអាស៊ាន។

នៅក្រោមរដ្ឋមន្តី សេដ្ឋកិច្ច អាស៊ានផ្ទាល់ ខ្ញុំសូមគូសបញ្ជាក់ថា អាទិភាពសេដ្ឋកិច្ច៥ ក្នុងចំណោម៩ ត្រូវបានបញ្ចប់ដោយជោគជ័យទាំងស្រុង ដែលក្នុងនោះរួមមាន កម្មវិធីការងារដើម្បីគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន កញ្ចប់គោលនយោបាយ៖ អនុសាសន៍រួមផ្ដោតសំខាន់លើសហគ្រិនភាពស្រ្តីសម្រាប់គោលនយោបាយអាស៊ាន ពាក់ព័ន្ធនឹងសហគ្រាសមីក្រូ ធនតូច និងមធ្យម។

ការប្រកាសលើការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីកិច្ចការប្រកួតប្រជែង ការប្រកាសលើការចរចាដំឡើងកម្រិតនូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មទំនិញ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីរូបវន្តបុគ្គល (ដោយរង់ចាំតែការចុះហត្ថលេខា តែប៉ុណ្ណោះ)ជាមួយគ្នានេះ ខ្ញុំសូមគូសបញ្ជាក់ថា សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដ៏ទៃទៀតក៏កំពុងឆ្ពោះទៅរកការបញ្ចប់ក្នុងឆ្នាំ២០២២នេះផងដែរ។

ការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះនឹងធានាថាអាស៊ាននឹងមាន មូលដ្ឋានគ្រឹះរឹងមាំសម្រាប់តំបន់ ក្នុងការ (១) គាំទ្រការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) កាត់បន្ថយគម្លាតការអភិវឌ្ឍសម្រាប់ភាពប្រកួតប្រជែងអាស៊ាន (៣) ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាព ធន់ និងភាពប្រកួតប្រជែងអាស៊ាន និង(៤) ពង្រឹងអាស៊ានជាសាកលសម្រាប់កំណើន និងការអភិវឌ្ឍ៕ ដោយ ស៊ាន សុផាត

ads banner