ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ១១នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ប្រទេសថៃបានប្រកាសពីការមានអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន ១១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ នេះបើតាមក្រសួងសុខាភិបាលប្រកាសឲ្យដឹង នាព្រឹកថ្ងៃទី១៩ កញ្ញា ២០២២។
ក្រៅពីនេះ ក៏មានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ ចំនួន ២៤២នាក់ទៀត ប៉ុន្តែក៏មានអ្នកជំងឺ ចំនួន ១១០៥នាក់ទៀតបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។
ចំនួនមនុស្សស្លាប់ដោយសារកូវីដ១៩ នៅប្រទេសថៃបានកើនដល់ ៣២៦៤០នាក់ហើយ។ រីឯករណីឆ្លងសរុបនៅថៃ កើនដល់ ៤,៦៧៣,៦២៩នាក់ ជាសះស្បើយវិញ ចំនួន៤,៦៣២,៦៤៩ គិតត្រឹមព្រឹកថ្ងៃទី១៩ កញ្ញា៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ