ចក្រភពអង់គ្លេស និងពិភពលោករៀបចំព្រះរាជពិធីលាចុងក្រោយ ទៅកាន់ម្ចាស់ក្សត្រី អេលីហ្សាបេតទី២

ឡុងដ៍៖ ចក្រភពអង់គ្លេស និងមេដឹកនាំពិភពលោក និងព្រះរាជវង្សានុវង្ស មកពីជុំវិញពិភពលោក នៅថ្ងៃចន្ទ ទី១៩ កញ្ញានេះ នឹងរៀបចំថ្វាយព្រះរាជពិធី លាគ្នាចុងក្រោយ ដល់ម្ចាស់ក្សត្រី Elizabeth ទី២ ដែលជាឥស្សរជនដ៏ខ្ពស់ចុងក្រោយនៃយុគសម័យរបស់ទ្រង់ នៅក្នុងពិធីបុណ្យសពថ្នាក់ជាតិ មិនអាចកាត់ថ្លៃបាន។

នៅម៉ោង ៦៖៣០ ព្រឹក ថ្ងៃចន្ទនេះ ជាពេលរយៈពេលផ្លូវការបន្ទាប់ពីរយៈពេល ៤ថ្ងៃដែលមនុស្សរាប់សែននាក់បានតម្រង់ជួរ ដើម្បីដាក់មឈូស របស់ទ្រង់ ដែលជាម្ចាស់ក្សត្រីសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស នៅឯសាល Westminster Hall ជាប្រវត្តិសាស្ត្ររបស់ទីក្រុងឡុងដ៍។

នៅវេលាម៉ោង ១១ ព្រឹក យ៉ាងយូរ មឈូសនឹងត្រូវដាក់នៅលើរទេះ កាំភ្លើង ហើយទាញដោយបុគ្គលិកកងទ័ពជើងទឹក ទៅកាន់ Westminster Abbey សម្រាប់ព្រះរាជពិធីបុណ្យ ព្រះសពរបស់ម្ចាស់ក្សត្រី។

តាមគម្រោងនឹងមានវត្តមានមេដឹកនាំពិភពលោកប្រមាណ ៥០០នាក់ រួមទាំងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន, អធិរាជ Naruhito នៃប្រទេសជប៉ុនផងដែរ៕ ប្រភពពី បាងកកប៉ុស្តិ៍៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner