ទីប្រឹក្សារាជរដ្ឋាភិបាលអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់អាជ្ញាធរ និងកម្លាំង ប្រជាការពារទាំង១១សង្កាត់ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្ យជាតិ-អន្តរជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយក អំណោយអន្តរក្រសួង ចែកជូនដល់អាជ្ញាធរ និងកងកម្លាំង ប្រជា ការពារ មកពី១១សង្កាត់ នៃខណ្ឌដូនពេញ សរុបចំនួន ២០០ នាក់។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា ខេមា អភិបាល អភិបាលខណ្ឌដូនពេញផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសជួបជុំកាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ នេះ ឯកឧត្តម ឈិន កេតនា បាន នាំនូវការផ្តាំផ្ញើរសាកសួរ សុខទុក្ខពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ជូនចំពោះ អាជ្ញាធរកងកម្លាំង ប្រជាការពារ ដែល បានមកពីតាមសង្កាត់នានា ក្នុងខណ្ឌដូនពេញ។ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រជាការពារ សន្តិសុខ ដែលបាន យក អស់កំលាំងកាយចិត្ត ក្នុងការចូលរួមថែករក្សា សន្តិសុខសណ្តាប់ ធ្នាប់នៅក្នុងភូមិសាស្រ្តខណ្ឌ ដែលជាទីតាំងមួយ មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ មកកម្សាន្តជាច្រើន។

សូមបញ្ជាក់ជូនថា អំណោយដែល គណៈកម្មាធិការជាតិ រៀបចំបុណ្យ ជាតិ-អន្តរជាតិ បាននាំមកចែកជូនមាន៖ មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួន៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner