វៀតណាម៖ ភ្ញៀវទេសចរបរទេសត្រូវរថភ្លើងបុក ខណៈកំពុងថតរូបនៅផ្លូវរថភ្លើង ក្នុងក្រុងហាណូយ

ហាណូយ៖ នគរបាលទីក្រុងហាណូយនៃប្រទេសវៀតណាមកំពុងស៊ើបអង្កេតសោកនាដកម្មដ៏កក្រើកមួយ ដែលអ្នកទេសចរបរទេសម្នាក់ត្រូវរថភ្លើងបុក ខណៈព្យាយាមថតរូបនៅលើ “ផ្លូវរថភ្លើង” ។

កាសែត Hanoimoi ដែលគ្រប់គ្រងដោយគណៈកម្មាធិការបក្សកុម្មុយនិស្តទីក្រុងហាណូយបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅពេលថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៨ កញ្ញា ២០២២ បន្ទាប់ពីអ្នកទេសចរដែលមិនបញ្ជាក់ពីសញ្ជាតិបានរអិលឆ្លងកាត់របាំងដែលបង្កើតឡើង ដើម្បីកុំឱ្យមនុស្សចេញ ទោះបីជាមានស៊ីរ៉ែនបង្ហាញពីការមកដល់របស់រថភ្លើងក៏ដោយ។ ក្រោយពេលបុកមនុស្សដែលមិនរបួសធ្ងន់នោះបានក្រោកចាកចេញពីកន្លែង ។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យរថភ្លើងដឹកអ្នកដំណើរដែលមកដល់ទីក្រុងហាណូយពីខេត្ត Lao Cai ភាគខាងជើងបានផ្អាកមួយរយៈ ហើយចរាចរណ៍ក៏កកកុញ។

កាលពីចុងសប្តាហ៍មុន អាជ្ញាធរក្រុងបានបិទហាងកាហ្វេ នៅតាមដងផ្លូវ ជាវិធានការសុវត្ថិភាព។ ផ្លូវរថភ្លើងដែលរត់តាមបណ្តោយផ្លូវ Dien Bien Phu និងផ្លូវ Phung Hung ជា
ទិដ្ឋភាពប្លែកភ្នែកទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស ជាពិសេសអ្នកចូលចិត្តថតរូប Selfie។ ហាងកាហ្វេបានរៀបចំតុ និងកៅអីនៅតាមផ្លូវរថភ្លើង ហើយអ្នកទេសចរឈរនៅកណ្តាលដើម្បីថតរូប Selfie៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner