ជនពាក់ព័ន្ធចំនួន ៤៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២២ករណី ទូទាំងប្រទេស កាលពីម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៤៤ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប ង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២២ករណីនៅទូទាំងប្រទេស កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៤៤ នាក់រួមមាន៖ ជួញដូរ៨ករណីឃាត់ ១៥ នាក់( ស្រី ២នាក់ ) ដឹកជញ្ជូនរក្សាទុក៧ ករណីឃាត់១៦ នាក់ចាត់ចែងសម្រួល ១ករណីឃាត់១ នាក់ប្រើប្រាស់ ៦ករណីឃាត់ ១២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ១៨ ខែកញ្ញារួម មាន៖មេតំហ្វេតាមីន (Ice)ស្មើរ ២៥៧,៤៦ ក្រាមនិង ៧កញ្ចប់តូច ។
ជាលទ្ធផលខាងលើ ១២ អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល ៖១២ អង្គភាព ១ : មន្ទីរ ៖ ប្រើប្រាស់ ៣ករណីឃាត់៩ នាក់។ ២ : បន្ទាយមានជ័យ ៖ ជួញដូរ១ករណីឃាត់១ នាក់។ ៣ : កំពង់ចាម ៖ ជួញដូរ ១ ករណីឃាត់២ នាក់ប្រើប្រាស់ ១ ករណីឃាត់ ១ នាក់និងអនុវត្តន៍ ដីកា ១ ករណីចាប់១ នាក់ចាប់យក Ice ៣,៩២ ក្រាម ។ ៤ : កំពង់ស្ពឺ ៖ ជួញដូរ ១ ករណី ឃាត់២ នាក់ចាប់យក Ice ០,៤៩ ក្រាម ។ ៥ : កណ្តាល ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់រក្សា ទុក ២ ករណីឃាត់ ២ នាក់ចាត់ចែង ១ ករណីឃាត់ ១ នាក់និងអនុវត្តន៍ដីកា១ ករណីចាប់ ១ នាក់ចាប់យកIce ៥ កញ្ចប់តូច ។ ៦ : រាជធានីភ្នំពេញ ៖ រក្សាទុក៣ ករណីឃាត់៧ នាក់ ចាប់យក Ice ០,៣០ ក្រាម ។ ៧ : ព្រះវិហារ ៖ ជួញដូរ ១ ករណីឃាត់៣ នាក់រក្សាទុក ១ករណី ឃាត់៥ នាក់ចាប់យក Ice ១៥,៦៨ ក្រាម។ ៨: ព្រៃវែង ៖ ជួញដូរ ១ ករណីឃាត់២នាក់ប្រើប្រាស់ ១ ករណីឃាត់១ នាក់ចាប់យក Ice ០,៣៥ ក្រាម ។ ៩ : រតនគិរី ៖ ប្រើប្រាស់១ ករណី ឃាត់ ១ នាក់ចាប់យក Ice ១ កញ្ចប់តូច ។ ១០ : ឧត្តរមានជ័យ ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ស្រី ១ នាក់ចាប់យក Ice ០,០៦ ក្រាម ។ ១១ : កំពត ៖ ជួញដូរ ១ ករណីឃាត់ ៣ នាក់ស្រី ១ នាក់ចាប់យក Ice ២៣៦,៦៦ ក្រាម ។ ១២ : ត្បូងឃ្មុំ ៖ រក្សាទុក ១ ករណីឃាត់២ នាក់ចាប់ យកIce ១ កញ្ចប់តូច ៕ ដោយ៖ ឆៃហួត


